ឡូយកប់! សៀវ ឡុងនី ត្រៀមចូលហូលីវូដថតរឿង “Mulan”

448 Views
November 30, 2017

កញ្ញា Liu Yifei ដែលប្រិយមិត្តស្គាល់ថា សៀវ ឡុននី ទើបតែទទួលបានដំណែងជាតួឯកក្នុងខ្សែភាពយន្ដហូលីវូដ ដែលនឹងផលិតតាមរឿងគំនូរជីវចលដ៏ល្បីល្បាញ “Mulan”។

នាងត្រូវបានគេជ្រើសរើសក្នុងចំណោមបេក្ខភាពជិត១០០០នាក់។ Liu Yifei ទទួលបានការគាំទ្រយ៉ាងធំធេង ដោយមានអ្នកដាក់ញាតិលើអ៊ីនធើណែត ជាច្រើនពាន់អ្នក សំណូរពរឲ្យនាងធ្វើជាតួឯក។

លទ្ធផលក្លាយជាតួឯកដូច្នេះ អ្នកគាំទ្របានអបអរសាទរដល់នាងជាខ្លាំង ហើយគិតថា នាងពិតជាសក្ដិសមនឹងដំណែងជាតួឯកស្រី Mulan នេះ។

Liu Yifei ចេះភាសាអង់គ្លេស ចេះក្បាច់គុណ សម្រស់ក៏ស្អាត ហើយទេពកោសល្យសម្ដែងក៏បានល្អ ដែលនេះអាចជាមូលហេតុដែលនាងត្រូវបានគេជ្រើសរើស។

ប្រភព៖ bbc

Facebook Comment

Related Articles