ម៉ា ច័ន្ទបញ្ញា និង គូស្នេហ៍កំពុងត្រូវប៉ាន់ក្នុងពិភពសិល្បៈ
535 Views
December 1, 2017
លោកម៉ា ច័ន្ទបញ្ញា ជាតារាចំរៀង Original Song ដែលទស្សនិកជនបានស្គាល់លោកតាមរយៈបទចំរៀង “Forever Alone” និង មានបទចំរៀងជាច្រើនទៀតដែលលោកបានផលិតឡើងហើយទទួលបានការគាំទ្រយ៉ាងខ្លាំង។
លោកម៉ា ច័ន្ទបញ្ញា និង កញ្ញាអ៊ីងអ៊ីងមានទំនាក់ទំនងស្នេហាជាយូរណាស់មកហើយ ដែលពួកគេទាំងពីរតែងតែបង្ហោះនូវរូបភាពផ្អែមល្ហែម នៅក្នុងគណនី Facebook ដែលធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ ។
នៅពេលថ្មីៗនេះតារាចំរៀង Original Song រូបនេះ និងគូស្នេហ៍បានចេញសម្ដែងរឿងខ្នាតធំមួយដែលមានចំណងជើងថា «កិច្ចសន្យាស្នេហ៍ Tom and Jerry» ដែលខ្លួននិងគូស្នេហ៍គឺជាតួឯកនៅក្នុងរឿងនេះផងដែរ៕