អ្នកនាងគង់ ចាន់ស្រីមុំ និងស្វាមីផ្ទុះកំហឹងយ៉ាងខ្លាំងជាមួយសារព័ត៌មានថៃ

449 Views
December 1, 2017

ទើបតែទទួលបានដំណឹងល្អ និងរីករាយជាមួយកំណើតកូនដំបូងផង ពេលនេះអ្នកនាងគង់ ចាន់ស្រីមុំនិងស្វាមីក៏បានបញ្ចេញកំហឹងទៅកាន់សារព័ត៌មានថៃមួយដែលបានចុះផ្សាយនូវព័ត៌មានដែលបំផ្លាញដល់កិត្តិយសរបស់អ្នកនាងនិងស្វាមី ។

ព័ត៌មាននោះបានចុះផ្សាយបង្កាច់បង្ខូចអ្នកនាង គង់​ ចាន់ស្រីមុំ និងស្វាមី ថា រៀបការមិនអញ្ជើញឪពុកម្ដាយ ខ្មាសគេ បានប្រពន្ធជាអ្នកមាន ចោលឪពុកម្ដាយឲ្យលំបាក…។

ក្នុងនោះផងដែរអ្នកនាងបានធ្វើការបដិសេធចំពោះព័តមានទាំងនេះដោយអ្នកនាងបានសរសេរក្នុងគណនី Facebook ថា៖

«នាងខ្ញុំ​ និង​ ស្វាមី​ សូមបដិសេធជាមួយនិងសារពត៌មានថៃមួយនេះ​ ដែលសរសេរបំភ្លើសពីកាពិត សូមមេត្តាយកវិជ្ជាជីវះជាអ្នកសារពត៌មាន យកមកពិចារណាផងមុននិងសរសេរ ហើយនាងខ្ញុំក៏មិនដឹងសារពត៌មាននេះចេញមកពីប្រភពណាទេហើយមានបំណងអ្វីនោះទេ ទើបយករូបភាពយើងខ្ញុំទាំង2​ នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ​ កុំដើម្បីតែផលប្រយោជន៍ខ្លួនឯងមកបំផ្លាញកិត្តិយសអ្នកដទៃ។នេះជារូបភាពលោកឱពុក​ និង​ អ្នកម្តាយ​ របស់ស្វាមីនាងខ្ញុំ​ ក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ​ ។ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រលំ​ រឺជឿរទៅលើពត៌មានដែលមានប្រភពមិនច្បាស់លាស់នេះទៀត។»

Facebook Comment

Related Articles