Lee Min Ho ល្បីដល់ថ្នាក់ បវរកញ្ញាហ្គាណា សុំលេខទូរស័ព្ទនិងអាស័យដ្ឋាន!!
836 Views
December 4, 2017
Tags: Lee Min-ho
ការប្រកួតបវរកញ្ញា Miss Universe បានបញ្ចប់ទៅកាលពីថ្មីៗនេះ ស្រាប់តែបរវកញ្ញាមកពីប្រទេសកូរ៉េ Cho Se Whee បានបង្ហោះរូបភាពជាមួយបវរកញ្ញាហ្គាណា Ruth Quarshie និង បង្ហើបពីអ្វីដែល Ruth Quarshie បានទទូចសួរនាងជាច្រើនលើកច្រើនសារ។
កញ្ញា Cho Se Whee បានសរសេរថា៖ «នាងបានសួរខ្ញុំប្រមាណ៨០ដងហើយ ថានាងអាចសុំយកលេខទូរស័ព្ទឬអាស័យដ្ឋានរបស់ Lee Min Ho បានឬទេ ព្រោះគាត់បានបែកគ្នាជាមួយមិត្តស្រីហើយ ដូច្នេះគឺដល់វេននាងម្ដង។»
នាងផូសសារនេះ គឺមានបំណងចង់សួរអ្នកគាំទ្រ ក្រែងលោមានអ្នកណាគេដឹង អាចជួយប្រាប់បវរកញ្ញាហ្គាណាផង។ យ៉ាងណាមិញ គ្មានអ្នកណាគេដឹងនោះទេ ហើយអ្នកគាំទ្រដែលលេងអ៊ីនធើណែតមានតែផ្ទុះសំណើចលើរឿងនេះ។
ដោយ៖ Mago
ប្រភព៖ koreaboo
Tags: Lee Min-ho