អ្នកណាមិនឆេះដុំ បើសួនសត្វដាក់សុទ្ធតែសត្វម៉ាកៗហ្នឹង

487 Views
December 4, 2017

អ្នកទេសចរជាច្រើន បានខកចិត្តនិងខឹងសម្បារយ៉ាងខ្លាំង ចំពោះសួនសត្វនៅប្រទេសចិនមួយ ដែលឃោសនាបោកប្រាស់ ថា មានការតាំងពិពណ៌សត្វ penguin មកពីតំបន់ប៉ូលខាងត្បូង។

ពេលដែលទៅដល់ជាក់ស្ដែង សួនសត្វនោះបែរជាដាក់សត្វ penguin ជ័រ ប្រភេទសប់ខ្យល់ ដោយមិនចេះខ្មាសគេ។ អ្វីដែលគួរឲ្យខឹងទៅទៀតនោះ សួនសត្វមានសត្វតែប៉ុន្មានប្រភេទ ហើយគ្មានអ្វីពិសេសទេ ដូចជា មាន់ ទា និង អណ្ដើក ដែលអ្នកណាៗក៏អាចចិញ្ចឹមបាន។

ចំណែកតម្លៃសំបុត្រគឺប្រមាណ ១៥យ៉េន ស្មើនឹងជាង២ដុល្លា។ អ្នកទស្សនាគ្រាន់តែឃើញទិដ្ឋភាពបែបនេះក៏ចាកចេញទាំងខកចិត្តស្ទើរក្អួតឈាម ហើយមិនអាចទារឲ្យសួនសត្វដ៏អាក្រក់ជាងគេលើលោកនេះ សងប្រាក់វិញបានទេ៕

ដោយ៖ Mago

ប្រភព៖ mirror

Facebook Comment

Related Articles