ចង្រៃមែន! ឈ្មោះ wifi hotspot មួយឃ្លា ធ្វើឲ្យយន្ដហោះបង្ខំចុះចត!

455 Views
December 6, 2017

ធម្មតា មនុស្សជាច្រើនចូលចិត្តបង្កើតឈ្មោះ wifi hotspot ក្នុងទូរស័ព្ទរបស់ខ្លួន ប្លែកៗ ដោយមិនដាក់ឈ្មោះពិតប្រាកដនោះទេ។

ប៉ុន្ដែ រឿងដែលមិននឹកស្មានមិនដល់ ការដាក់ឈ្មោះ wifi លេងសើចមហាចង្រៃមួយ បានធ្វើឲ្យយន្ដហោះ Turkish Airline ដែលផ្ទុកអ្នកដំណើរ១០០នាក់ បង្ខំចុះចតជាបន្ទាន់។

ឈ្មោះ wifi របស់មនុស្សម្នាក់នោះមានពាក្យថា “Bomb on board” ដែលមានន័យថា «គ្រាប់បែកនៅលើយន្ដហោះ»។

ក្រោយពេលចុះចត សន្ដិសុខក៏បានពិនិត្យមើលសុវត្ថិភាពរបស់អ្នកដំណើរ និង យន្ដហោះ ឃើញថា គ្មានបញ្ហាអ្វីនោះទេ ទើបបន្ដការហោះហើរ។ គេមិនដឹងច្បាស់ថា អាជ្ញាធរអាចកំណត់អត្ដសញ្ញាណរបស់ជនដៃដល់ ដែលលេងសើចឥតប្រយោជន៍នោះ បានឬអត់ទេ។

ដោយ៖ Mago

ប្រភព៖ Mirror

 

Facebook Comment

Related Articles