មិនដែលជួបទេ! ឥន្ទធនូមានរយៈពេល៩ម៉ោង យូររហូតដល់បំបែកកំណត់ត្រា…
548 Views
December 6, 2017
ឥន្ទធនូដែលយើងបានឃើញ ភាគច្រើនមានរយៈពេលខ្លី ត្រឹមមួយប៉ព្រិចភ្នែកតែប៉ុណ្ណោះ។ ជួនកាលពេលខ្លះ រកតែទាញទូរស័ព្ទមកថត មិនចង់ទាន់ពេលផង។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ មានការអះអាងពីទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ថាមានឥន្ទធនូមួយ បង្ហាញខ្លួនលើអាកាស តាំងពីម៉ោង 7:15នាទីព្រឹក រហូតដល់ម៉ោង 4ល្ងាច ដែលជាកំណត់ត្រាយូរបំផុតនៅក្នុងពិភពលោក។


រូបភាពរបស់ឥន្ទធនូនេះ ត្រូវបានបង្ហោះលើបណ្ដាញសង្គម ហើយទទួលបានការភ្ញាក់ផ្អើលជាខ្លាំង និង មានមនុស្សជាច្រើននិយាយថា គេមិនដែលឃើញឥន្ទធនូច្បាស់យ៉ាងនេះទេ។





ពេលនេះ ខាងតៃវ៉ាន់កំពុងប្រមូលភស្ដុតាងបញ្ជូនទៅ Guinness ដើម្បីបញ្ជាក់ថា ឥន្ទធនូនេះពិតជាមានរយៈពេល៩ម៉ោងមែន។
ដោយ៖ Mago
ប្រភព៖ metro
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់