Mark Zuckerberg ក៏ចេះសុំច្បាប់ដែរ!!
786 Views
December 9, 2017
Tags: Mark Zuckerberg
ថ្មីៗនេះCEO របស់ Facebook លោក Mark Zuckerberg បានសុំច្បាប់សម្រាកពីការងារសិនដើម្បីមកចំណាយពេលជាមួយកូនស្រី។
លោកបានបង្ហោះជាសារក្នុងFacebook និង Instagram ថា៖ “អ្នកនឹងទទួលបានដំណឹងតិចតួចពីខ្ញុំ”។
យ៉ាងណាមិញ Facebook នៅតែផ្ដល់ឲ្យប្រាក់បៀវត្សរយៈពេលបួនខែពេញ សម្រាប់បុគ្គលិកដែលសុំច្បាប់ដើម្បីមើលថែគ្រួសារ។
លោក Zuckerberg បានដាក់ច្បាប់រយៈពេលមួយខែក្រោយពេលដែលកូនស្រីទីពីររបស់គាត់បានកើតកាលពីខែសីហាកន្លងទៅនេះ។
មុនពេលចាកចេញគាត់បានបន្សល់ទុកសារយ៉ាងអស់សំណើចសម្រាប់បុគ្គលិកមួយថា៖ ”ត្រូវប្រាកដថាក្រុមហ៊ុននៅតែឈរជើងបាន ពេលខ្ញុំត្រលប់មកវិញ”។
ប្រភព៖ Time
ដោយ៖Taylor
Tags: Mark Zuckerberg