ក្ដៅៗ!! ប្រធានាធិបតីចិនសង្ឃឹមថាការគោរពអធិបតេយ្យភាពនឹងមានក្នុងបរិវេណ Cyberspace
ការលើកឡើងនេះបានធ្វើឡើងក្នុងមហាសន្និបាត World Internet ដែលមានគណៈអធិបតីនានាចូលរួមដូចជាលោក Jack Ma និងនាយកប្រតិបត្តិនៃក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗ។

យោងទៅតាម China’s Security Strategy ប៉េកាំងបានស្បថថានឹងចាត់វិធានការដើម្បីលុមបំបាត់ cybercrime និង ការពារសន្ដិសុខជាតិព្រមទាំងសហប្រតិបត្តិការអន្ដរជាតិ។ ច្បាប់ដ៏តឹងតែងនេះនឹងដាក់ទោសដល់ជនណាដែលព្យាយាមវាយប្រហារឬលូកលាន់ទៅក្នុងកិច្ចការហេដ្ឋារចនាសម្ពន្ធ័របស់ចិន។

កិច្ចប្រជុំប្រចាំឆ្នាំនេះបន្ដដល់ថ្ងៃអង្គារ៍ និងពិភាក្សាទាក់ទងទៅនឹងការប្រើប្រាស់internet សម្រាប់កាត់បន្ថយភាពក្រីក្រ ពង្រឹងសេដ្ឋកិច្ចជាតិ ក៏ដូចជាសហប្រតិបត្តិការអន្ដរជាតិដើម្បីប្រើ cyberspace ក្នុងការប្រឆាំងនឹងពួកភេរវកម្ម។

មហាសន្និបាតឆ្នាំនេះចូលរួមដោយបុគ្គលល្បីៗដូចជា Jack Ma, Tim Cook, Robert Elliot Kahn និងមនុស្សជាច្រើនសរុប១៥០០នាក់និងមកពី៨០ប្រទេស។


ប្រភព៖Sputnik
ដោយ៖ Taylor
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់