ចប់បាត់!! ​​Laptop អាចនឹងត្រូវហាមឃាត់ពីការទុកក្នុងកាបូបខណៈពេលហោះហើរ

708 Views
December 9, 2017
Tags:

តាមរបាយការណ៍​បានបង្ហាញថា laptop ដែលមានលក្ខណៈក្ដៅខ្លាំងបន្ទាប់ពីការប្រើប្រាស់ អាចបង្កការឆាបឆេះដល់យន្ដហោះកំឡុងពេលហោះហើរ។​

ការសម្រេចក្នុងការហាមឃាត់នេះនឹងលើកឡើងក្នុងកិច្ចប្រជុំខែនេះរបស់​ International Civil Aviation Organization​។​​ ទោះបីជា​អង្គការបានបង្ហាញការគាំទ្រលើគ្រោះថ្នាក់នេះ​ក៏ដោយ វានៅតែចាំបាច់ក្នុងការរងចាំសេចក្ដីអនុមត័ពីនិយត័ករប្រចាំប្រទេសដើម្បីអនុវត្ត។​

ជាពិសេសរបាយការណ៍របស់FAAបានលើកឡើងពីក្តីបារម្ភ ប្រសិនបើថ្មកុំព្យូទ័រយួរដៃមួយត្រូវបានឆេះ វាអាចបណ្ដាលឱ្យមានគ្រោះថ្នាក់មហន្តរាយដែលអាចធ្វើឱ្យធ្លាក់យន្តហោះបាន។

ការភ័យខ្លាចដែលមានក្រុមភេរវករអាចព្យាយាមលាក់គ្រឿងផ្ទុះនៅក្នុងកុំព្យូទ័រយួរដៃបានជំរុញ US. Department of Homeland Security​​ ហាមឃាត់ការទុកកុំព្យូទរ័នៅកាប៊ីនដាក់ឥវ៉ាន់​ ហើយងាកមកឲ្យអ្នកដំណើរកាន់ជាប់នឹងខ្លួនរបស់ពួកគេ។ ​​

ដោយសារតែហានិភ័យនេះ​ បទបញ្ជាដែលហាមដាក់កុំព្យូទ័រយួរដៃនៅកាប៊ីនត្រូវបានគេលុបបំបាត់តាមព្រលានយន្តហោះភាគច្រើនដើម្បីអនុវត្ដវិធានការពិនិត្យថ្មី។​

ប្រភព៖CNN

ដោយ៖​Taylor

Tags:

Facebook Comment

Related Articles