គ្រាន់តែប្រើចេកក្នុង MV តារាចម្រៀងអេហ្ស៊ីបត្រូវជាប់ពន្ធធនាគារ

262 Views
December 13, 2017

តុលាការនៅអេហ្ស៊ីប បានសម្រេចកាត់ទោសតារាចម្រៀងស្រីវ័យ២៥ឆ្នាំ ឈ្មោះ Shaimaa Ahmed ឲ្យជាប់ពន្ធធនាគារ ២ឆ្នាំ ក្រោយពីនាងប្រើកាយវិការមិនសមរម្យនៅក្នុងវីឌីអូបទចម្រៀង (MV) ដែលមានចំណងជើងថា “I Have Issues” ។

នាងត្រូវបានគេចោទប្រកាន់ពីបទបង្ហាញពីភាពស្រើបស្រាល ព្រោះតែនៅក្នុង MV នាងបានស្លៀកពាក់មិនសមរម្យ ហើយបានបរិភោគផ្លែចេក។ រឿងនេះក៏បង្កការខឹងសម្បារនិងរិះគន់យ៉ាងខ្លាំង ដោយសារតែប្រទេសអេហ្ស៊ីបជាប្រទេសដែលមានវប្បធម៌ស្រគត់ស្រគំ។

Shaimaa Ahmed បានថ្លែងការសុំទោសមុននឹងត្រូវឃាត់ខ្លួន។ ស្របពេលនោះដែរ អ្នកដឹកនាំ MV នេះក៏ត្រូវបានកាត់ទោសឲ្យជាប់ពន្ធធនាគារ ២ឆ្នាំ​ ដូចគ្នា៕

ដោយ៖ Mago

ប្រភព៖ bbc

Facebook Comment

Related Articles