ចុម! នរណាអញ្ចេះ ហ៊ានជះលុយទិញគំនូរថ្លៃជាងគេបំផុតលើលោក?

584 Views
December 13, 2017

កាលពីខែមុន រូបគំនូររូប ព្រះយេស៊ូ ដែលជាស្នាដៃរបស់វិចិត្រករ Leonardo da Vinci ដ៏ល្បីល្បាញ​ ត្រូវបានលក់ក្នុងតម្លៃ ៤៥០លានដុល្លា ដែលជាកំណត់ត្រាថ្លៃជាងគេបង្អស់ក្នុងពិភពលោក ។

ពេលនេះ បុគ្គលដែលហ៊ានចំណាយប្រាក់ខ្ពស់មហាសាលនេះត្រូវបានបញ្ចេញអត្តសញ្ញាណហើយ។ ការពិត លោកគឺជាព្រះរាជបុត្រារបស់ប្រទេសអារ៉ាប៊ីសាអូឌីត ព្រះនាម Bader bin Abdullah bin Mohammed bin Farhan al-Saud ដែលសំបូរទ្រព្យស្ដុកស្ដម្ភ។

គំនូរនេះនឹងត្រូវដាក់តាំងជូនសាធារណជនបានទស្សនានៅសារមន្ទីរ Louvre Abu Dhabi ដែលនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប៊ីសាអូឌីត។

ដោយ៖ Mago

ប្រភព៖ guardian

Facebook Comment

Related Articles