មែនក៏អី? មានតែពុកចង្ការវែង ក៏អាចរកចំណូលបានមិនណយដែរ!
594 Views
December 13, 2017
ក្រុមហ៊ុនមួយនៅប្រទេសអង់គ្លេសបានផ្ដល់ឱកាសដល់បុរសៗដែលមានពុកចង្ការវែង ឲ្យរកចំណូលបានប្រមាណជិត ៤០ដុល្លា ឯណោះ ក្នុងមួយម៉ោង។

ចំពោះលក្ខខណ្ឌ បុរសៗដែលចង់ដាក់ពាក្យ ត្រូវតែមានពុកចង្ការចាប់ពី៥សង់ទីម៉ែត្រ ឡើងទៅ ហើយ ពួកគាត់មិនចាំបាច់ធ្វើអ្វីនោះទេ គ្រាន់តែអនុញ្ញាតិឲ្យគេប៉ះពុកចង្ការតែប៉ុណ្ណោះ។

មូលហេតុដែលមានការងារនេះឡើងបណ្ដាលមកពី ក្រុមហ៊ុននឹងបើកកម្មវិធី អនុញ្ញាតឲ្យមានការប៉ះអង្អែលពុកចង្ការ ដើម្បីបំបាត់ស្រ្តែសរបស់សាធារណជន នៅក្នុងរដូវកាលបុណ្យណូអែលនេះ រយៈពេល៣ថ្ងៃ។



កម្មវិធីនេះដូចជាចម្លែកបន្ដិចមែន តែគេជឿថានឹងមានមហាជនទាំងស្រីនិងប្រុស ចុះឈ្មោះចូលរួម ហើយប្រាក់ដែលចំណេញនឹងចូលក្នុងមូលនិធិ៕


ដោយ៖ Mago
ប្រភព៖ ladbible
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់