អញ្ចឹងតើ បានជាចិនៗចូលចិត្តលេខ៨ ស្អប់លេខ៤ម៉្លេះ!

517 Views
December 14, 2017

យើងតែងតែលឺជារឿយៗថា ជនជាតិចិន ឬ បងប្អូនខ្មែរកាត់ចិន ឲ្យតែឃើញលេខ៨ ក៏ចាត់ទុកថាជាលេខនាំលាភ ចំណែកឯលេខ៤ ជាលេខដែលគេស្អប់ និង ចង់ចៀសឆ្ងាយ។

ការពិត មូលហេតុដែលពួកគេមានជំនឿដូច្នេះ គឺដោយសារតែការបញ្ចេញសម្លេងរបស់លេខទាំង២ នេះ។ លេខ៨ ជាភាសាចិន ហៅថា «បា» ដែលស្រដៀងនឹងសម្លេង «ហ្វា» មានន័យថា «សំណាងល្អនិង ទ្រព្យសម្បត្តិ»។

ពិសេស នៅពេលដែលគេដាក់អក្សរ ៨៨ ជាប់គ្នាពីរដូចនេះ គឺមានរូបរាងស្រដៀងនឹងអក្សរ 囍 របស់ចិន ដែលមានន័យថា «សុភមង្គលទ្វេ» ។

រីឯលេខ៤ វិញ ជាភាសាចិនហៅថា «ស៊ី» ដែលស្រដៀងនឹងពាក្យ «ស្លាប់» ក្នុងភាសាចិន។ ដូច្នេះចិន គេមានត្រណមណាស់ សូម្បីតែអាគារ ឬ កន្លែងរកស៊ី ផ្លាកលេខរថយន្ដ ជាដើម ក៏គេមិនដាក់លេខ៤ ដែរ។

 

ដោយ៖ Mago

ប្រភព៖  Nextshark

Facebook Comment

Related Articles