បុរាណវិទូបានរកឃើញបរាសិតក្នុងសាកសពមនុស្សបុរាណនាសម័យក្រិច
កាលពី២៥០០ឆ្នាំមុន Hippocrates បានពណ៌នាពីបញ្ហាបរាសិតនេះ ប៉ុន្ដែភស្ដុតាងបរាសិតទើបតែត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្ដនាសម័យបច្ចុប្បន្ន។
អ្នកវិទ្យាសាស្រ្ដបានវិនិច្ឆ័យទៅលើពងបរាសិតពីរដែលបន្សល់ទុកពីយុគសំរឹទ្ធនិងយុគថ្មរំលីង។
ក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យល័យ Cambridge បានធ្វើការសិក្សាតាមរយៈមីក្រូទស្សន៍ទៅលើគ្រោងឆ្អឹងនៃអាងត្រគាកដែលបានកប់តាំងពីយុគថ្មរំលីង សំរឹទ្ធនិងសម័យរ៉ូម៉ាំង។
ពងបរាសិតពីរប្រភេទត្រូវបានរកឃើញក្នុងដីគឺ ត្រប៉ែតនិងមូល។ បរាសិតត្រូវបានពិពណ៌នាដោយអ្នកអនុវត្តវេជ្ជសាស្ដ្រលោក Hippocratea តាំងពីមុនសតវត្សទី៥និង៤មកម្ល៉េះ។
នៅក្នុងបណ្ដុំអត្ថបទសរសេរដោយ Hippocrates បានបញ្ជាក់ថា រោគសញ្ញាដែលបង្កដោយបរាសិតមានដូចជា ក្អួតចង្អោរ រាគរួស ក្ដៅខ្លួន គ្រុនញាក់ ថបដង្ហើម ចុះខ្សោយនិងហើមពោះ។
ការព្យាបាលដែលបានណែនាំដោយHippocratesមានដូចជា ថ្នាំបុកពីឬសឈើ លាយជាមួយទឹកនិងទឹកឃ្មុំ។
ដោយសារការកត់ត្រាទាំងនេះហើយទើបជម្រុញឲមានការរុករកបន្ដពីរបកគំហើញថ្មីៗរបស់បុរាណវិទូបច្ចុប្បន្ន។
ប្រភព៖ MailOnline
ដោយ៖Taylor