មិនគួរឲ្យជឿ!!​  អំប៊្រីយ៉ុងដែលត្រូវបានបង្កកអស់រយៈពេល24ឆ្នាំ បានចាប់កំណើត…

678 Views
December 21, 2017

ពិតជាមិនគួរឲ្យជឿមែន!!​​ ស្ត្រីវ័យ26ឆ្នាំម្នាក់បានផ្ដល់កំណើតដល់ទារិកាដ៏គួរឲ្យស្រលាញ់ម្នាក់​ បន្ទាប់ពីទទួលការបរិច្ចាគអំប៊្រីយ៉ុងដែលគេបង្កកអស់រយៈពេល24ឆ្នាំ។​

កូនស្រីរបស់អ្នកស្រី Tina Gibson​ គឺទារិកា​Emma Wren​ បានបង្កកំណើតតាំងពីឆ្នាំ1992មកម្ល៉េះ ហើយអំប៊្រីយ៉ុងរបស់នាងត្រូវបានគេដាក់ឲ្យកកដើម្បីរក្សាទុក។​

Tina មិនអាចបង្កើតកូនជាមួយប្ដីរបស់នាងបានទេ ដោយសារតែលោក​Benjaminមានជម្ងឺរលាកសួត។ អាស្រយ័ហេតុនេះ​ កាលពីខែ ឧសភាកន្លងទៅនេះ អ្នកស្រីក៏សម្រេចចិត្តទទួលយកការបរិច្ចាគនេះ ហើយចាក់បញ្ចូលខ្លួនតាមបច្ចេកវិទ្យាវេជ្ជសាស្ត្ររបស់គ្រូពេទ្យនៅ​​មជ្ឈមណ្ឌលបរិច្ចាគ National Embryo Donation Center in Knoxville, Tennesse។

នៅថ្ងៃទី 25​ខែវិច្ឆិកានេះ​ បន្ទាប់ពីការពពោះអស់រយៈពេល​40សប្ដាហ៍ អ្នកស្រីបានសម្រាលកូនស្រីដ៏គួរឲស្រលាញ់មួយដែលមានទម្ងន់40ផោន​ និង​កម្ពស់25អ៊ីញ តាមបែបធម្មជាតិដោយគ្មានការចាក់ថ្នាំជំនួយអ្វីទាំងអស់។

វាជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្រីនិងស្វាមី​ពេលដែលដឹងពីអាយុកាលនៃអំប៊្រីយ៉ុងនេះ​​ តែយ៉ាងណាមិញពួកគេនៅតែជម្នះដោយសារការចង់បានកូន។​

អ្នកស្រីTina បាននិយាយថា៖​ “តាមការពិតទៅខ្ញុំពិតជាមានការបារម្ភថាវានឹងមិនអាចទៅរួច។​ ខ្ញុំគិតថា​ ខ្ញុំគ្រាន់តែចង់បានកូនប៉ុណ្ណោះ មិនមែនចង់បំបែកឯកត្តកម្មពិភពលោកអ្វីនោះទេ។ បើតាមការគណនា​ ខ្ញុំមានអាយុ26ឆ្នាំ ចំណែកអាយុកូនស្រីខ្ញុំវិញស្ទើរតែអាចក្លាយជាមិត្តល្អនឹងគ្នាបានបាត់ទៅហើយ។​”

Tina និង​ Benjamin រស់នៅជាមួយគ្នាអស់រយៈពេល7ឆ្នាំហើយបន្ទាប់ពីរៀបការ​ ប៉ុន្ដែជាអកុសល​ជម្ងឺរលាកសួតរបស់Benjaminបានរារាំងពួកគេមិនឲមានកូនរួមគ្នា។​

អាស្រយ័ហេតុនេះ ទើបអ្នកទាំងពីរសម្រេចចិត្តទៅទទួលយកការបិច្ចាគ។​​ ដោយសារតែក្បូនវេជ្ជសាស្ត្រនិងដំណើរការរបស់គ្រូពេទ្យ ទីបំផុតនាងតូចEmma Wren បានចាប់កំណើតក្នុងផ្ទៃម្ដាយ​និងកើតមកមានសុខភាពល្អ ​ព្រមទាំងមុខមាត់គួរឲស្រលាញ់។​​ ពិតជាសំណាងមែន!!

ប្រភព៖ Dailymail

ដោយ៖​Taylor

Facebook Comment

Related Articles