កាដូអេឡិចត្រូនិចទាំង១០ដែលល្អបំផុតសម្រាប់ថ្ងៃបុណ្យណូអែល

- ឧបករណ៍អេឡិចត្រូនិចតម្លៃក្រោម$100
កាដូទាំងនេះមានតម្លៃសមរម្យហើយអ្នកអាចជ្រើសទិញបានដូចជា កាសទូរសព្ទ័ smart speakers ប្រដាប់បញ្ជាGame និងកាតមើលកុនមិនអស់លុយ។
- កាសគ្មានខ្សែសម្រាប់ស្ដាប់ចម្រៀង
អ្នកអាចបញ្ជាទិញកាសពីSkullcandy’s Hesh 2 ក្នុងមួយគូតម្លៃ50$បានយ៉ាងស្រស់ស្អាតនិងមានគុណភាពល្អ។
- Amazon Echo
ចំណាយត្រឹមតែ 79$ អ្នកនឹងក្លាយជាម្ចាស់កាដូ smart speaker របស់ Amzon ដែលមានគ្រប់ពណ៌សម្រាប់ជ្រើសរើស។
- កែវទឹក
កែវទឹកស្រស់ស្អាតសម្រាប់ពិសារកាហ្វេ មានរូបរាងcute cuteតម្លៃត្រឺមតែ$4.99ក៏ជាកាដូល្អបំផុតមួយដែរ។
- កាតមើលកុន
ចំណាយ$30សម្រាប់រយៈពេលបីខែ ឬ$90ក្នុងមួយឆ្នាំ លោកអ្នកនិងក្រុមគ្រួសារ ឬមិត្តភក្ដិអាចមើលកុនបានដោយឥតកំណត់រហូតដល់ធុញ។
- អំពូលLEDសម្រាប់អានសៀវភៅ
ជម្រើសល្អំផុតសម្រាប់អ្នកដែលមានមិត្តភក្តិចូលចិត្តអានសៀវភៅ កាដូមួយនេះនឹងធ្វើឲពួកគេពេញចិត្តស្ដូកតែម្ដង។
ឆ្នាំងអគ្គិសនី
ស្ដាប់ទៅវាគួរឲចង់សើច តែវាក៏ប្រហែលជាកាដូល្អបំផុតសម្រាប់អ្នកចូលចិត្តធ្វើម្ហូបឬអ្នកម្ដាយជាទីស្រលាញ់។
មានតម្លៃ $75ហើយអមដោយតេឡេបញ្ជាយ៉ាងឡូយ។
- អាវយឺតហ្គីតតា
ស្ដាប់ទៅដូចប្លែកតែឡូយ អាវនេះពិសេសត្រង់ថា មិនត្រឹមតែអាចពាក់បានទេថែមទាំងអាចលេងភ្លេងបានទៀត។
វាមានឌុយសម្រាប់ភ្ជាប់ទៅនឹងខោព្រមទាំង កហ្គីតតាសម្រាប់សារ៉េតុង។ តម្លៃ$29ហើយអាចបោកបានក្នុងម៉ាស៊ីនបោកខោអាវ។
- កូនទូហ្គេម
វាប្រហែលជាហូសសមយ័ហើយ តែទូហ្គេមតូចៗនេះអាចឲអ្នកលេងហ្គេមclassicមួយចំនួនដូចជា Pac-Man, Ms.Pac-Man,Galaxian និង Space Invaders។ វាមានតម្លៃ $22។
- Smartphone ring
កងនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅអាស៊ី ដោយសារតែវាអនុញ្ញាតឲអ្នកចាប់កាន់ទូរសព្ទ័បានយ៉ាងជាប់មិនខ្លាចរបូតធ្លាក់ពីដៃ។ គ្រាន់តែបិតវាទៅហ្នឹងផ្នែកខាងក្រោយនៃទូរសព្ទ័ហើយស៊កម្រាមដៃចូលដូចពាក់ចញ្ចៀន។
ប្រភព៖CNN
ដោយ៖Taylor