នោះ! ទេព បូព្រឹក្ស ចង់ហែកមាត់ព័ត៌មានដែលនិយាយបំផ្លើសរឿងនាង…

កាលពីពេលថ្មីៗ កញ្ញាទេព បូព្រឹក្ស បានបង្ហោះវីឌីអូបែបឃ្ចូតៗ ជាមួយនឹងលោក G-Davith នៅលើសាឡុង ស្រាប់តែមានព័ត៌មានមួយចំនួនផ្សាយបែបកែងប្រយោជន៍ បំផ្លើសថា អ្នកទាំងពីរនៅលើគ្រែ ស្និទ្ធស្នាលជាមួយគ្នា។
រឿងនេះបានធ្វើឲ្យ កញ្ញា ទេព បូព្រឹក្ស ហាក់ដូចជាក្ដៅក្រហាយ តែនាងបានបង្ហោះដោយរបៀបឌឺដងថា៖
«News មួយចំនួនតូចដែលកេងចំណេញផលប្រយោជន៍ចង់ល្បីPage now day be like – ខ្ញុំអង្គុយថតលើ សាឡុង ហើយគេ យកទៅសរសេរ នឹងស្មានមិនដល់ ដល់ថ្នាក់ហ៊ានធ្វើរឿងបែបនេះនៅឡើគ្រែ 🤣 បើថាភ្លើរទេ គេប្រាប់ កុំចេះតែស្មាន 🤪
អាបងអ្នកសរសេរ newsនឹងបែប បែកកាវមើលទៅ»
គួរបញ្ជាក់ដែរថា ជារឿយៗ សារព័ត៌មាន ឬ page តែងតែបំប៉ោងព័ត៌មានដូច្នេះ មិនគិតពីកិត្តិយសរបស់តារាល្បីៗឡើយ គឺដើម្បីតែប្រយោជន៍ខ្លួនឯងប៉ុណ្ណោះ។
ហេតុអីហេតុអី Ngoun Chan Davith😂😂😂
Posted by Boprek Tep on Monday, December 18, 2017
អត្ថបទ៖ ម៉ូ សាឡាស