ស៊ឹម ថៃណាមិនហ៊ានឡើងឆាកដោយសារតែ…………
1027 Views
December 25, 2017
Tags: កញ្ញា ស៊ឹម ថៃណា

ទស្សនិកជនប្រាកដជាបានស្គាល់យ៉ាងច្បាស់ហើយនូវ កញ្ញា ស៊ឹម ថៃណា ដែលជាតារាចម្រៀងធ្លាប់មានឈ្មោះបោះសម្លេងនៅក្នុងប្រទេសកម្ពុជាយើងជាយូរឆ្នាំណាស់មកហើយ។
យ៉ាងណាមិញបើគិតមកដល់ពេលនេះគឺមានរយៈពេលជិត 4 ឆ្នាំហើយ ដែល ស៊ឹម ថៃណាមិនសូវបានបង្ហាញវត្តមានតាមឆាកតន្រ្តីធំៗ ឬតាមប៉ុស្តិ៍ទូរទស្សន៍នានា ដែលទស្សនិកជនខ្លះ ស្ទើរតែនឹងភ្លេចមុខរបស់កញ្ញាផងដែរ។
ចំពោះការខកខានមិនសូវបានបង្ហាញមុខតាមឆាកធំៗបែបនេះ គឺដោយសារតែកញ្ញាមិនហ៊ានឲ្យប្រឈមមុខជាមួយនឹងទស្សនិកជន ចំពោះបញ្ហាឡើងទម្ងន់របស់ខ្លួន។
បច្ចុប្បន្នកញ្ញា ស៊ឹម ថៃណាជាតារាចម្រៀងប្រចាំផលិតកម្ម M ហើយតាមការបង្ហើបគឺកញ្ញា នឹងមានការចេញបទចម្រៀង Original ក្នុងពេលឆាប់ៗផងដែរ៕
Tags: កញ្ញា ស៊ឹម ថៃណា