ខ្លាំងមែនកូនខ្មែរវ័យ១៥ឆ្នាំឈ្នះការប្រកួតរបស់ស្ថានទូតជប៉ុន
580 Views
December 26, 2017
Tags: ស្ថានទូតជប៉ុន

ទីបំផុតការប្រកួតប្រជែងក្នុងការបង្កើតឡូហ្គោជាផ្លូវការសម្រាប់ប្រារព្វខួបលើកទី ៦៥ ឆ្នាំនៃចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាបានរកឃើញអ្នកទទួលបានជ័យជំនះហើយ ដោយម្ចាស់ ជ័យលាភីគឺជាកុមារាកម្ពុជាដែលមានវ័យត្រឹមតែ ១៥ ឆ្នាំ។
កុមា ចាន់ ទេពខេមរិន្ទ ដែលជាម្ចាស់ជ័យលាភីសម្រាប់ការប្រកួតប្រជែងគឺមានអាយុ ១៥ឆ្នាំ សព្វថ្ងៃជាសិស្សថ្នាក់ទី ១០ នៃសាលាអន្តរជាតិ ភ្យូឆឺរប្រាយ ក្នុងខេត្តសៀមរាប។
តាមរយៈការបញ្ជាក់នៅលើទំព័រផ្លូវការរបស់ស្ថានទូតជប៉ុនក្នុងប្រទេសកម្ពុជាបង្ហាញថា ឡូហ្គោរបស់កុមារខេមរិន្ទនឹងត្រូវដាក់ប្រើប្រាស់សម្រាប់រាល់ការផ្សព្វផ្សាយព្រឹត្តិការណ៍អនុស្សាវរីយ៍ខួប ទី៦៥ឆ្នាំនៃមិត្តភាពជប៉ុន កម្ពុជាក្នុងឆ្នាំ ២០១៨ ខាងមុខ៕
Tags: ស្ថានទូតជប៉ុន