ត្រៀមឲ្យហើយទៅ! យាយពិការភ្នែក ទាយរឿងធំពីរនឹងកើតឡើង ឆ្នាំ២០១៨
លោកយាយពិការភ្នែកដែលជាគ្រូទាយដ៏ល្បីល្បាញ ជនជាតិប៊ុលហ្គារី ឈ្មោះ Baba Vanga ទោះបីជាបានលាចាកលោកទៅហើយ តាំងពីឆ្នាំ ១៩៩៦ ប៉ុន្ដែ បណ្ដាំទស្សន៍ទាយរបស់លោកយាយ នៅតែមានអ្នកជឿថា លោកយាយទាយឆុតលើព្រឹត្តិការណ៍ពិភពលោកជាច្រើន។

លោកយាយបានទាយឆុត ពី ហេតុការណ៍បំបុកអាគារអាមេរិក 9/11 កាលពីឆ្នាំ២០០១ និង ក្រុមជ្រុលនិយម ISIS ជាដើម។

តួយ៉ាង សម្រាប់ឆ្នាំ២០១៨ លោកយាយបានទស្សន៍ទាយ ព្រឹត្តិការណ៍ ២ ធំ ថា នឹងកើតឡើង នោះគឺ៖

ប្រទេសចិននឹងផ្តួលអាមេរិក ក្លាយជាមហាអំណាចលើសគេ នៅលើពិភពលោក។ រឿងនេះ មានអ្នកជឿថាអាចក្លាយជាការពិ1ត ព្រោះតែប្រទេសចិនពិតជាបានបង្កើនឥទ្ធិពលរបស់ខ្លួនមែន ដោយក្ដោបសេដ្ឋកិច្ចពិភពលោក ១៥.៦ភាគរយ កាលពីឆ្នាំ២០១៥ ហើយក៏កំពុងបន្ដកើនឡើងដែរ។

រឿងមួយដែលលោកយាយបានទស្សន៍ទាយនោះគឺ ពិភពលោកអាចរកឃើញថាមពលប្រភេទថ្មី ពី ភពសុក្រ។ ប៉ុន្តែរឿងនេះហាក់ដូចជាមិនអាចទេ ដោយសារតែខាង NASA គ្មានបេសកកម្មរុករកភពសុក្រឡើយ៕









សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់