ទប់សើចមិនបានទេ! ចែជាន់ហ្វ្រាំងម៉ាទំហឹងស្មានថាភ្លើងស្ដុប ការពិត…
1029 Views
December 27, 2017
ធម្មតា យើងមិនគួរប្រើពាក្យគួរឲ្យអស់សំណើច ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ឡើយ។ ប៉ុន្ដែក្នុងករណីប្លែក ឡើងហួសចិត្តដូច្នេះ គ្មាននរណាអាចទប់សំណើចបានទេ។

រឿងនេះបានកើតឡើងនៅប្រទេសចិន ដោយនារីមា្នក់កំពុងតែបើកបរ ក៏ស្រាប់តែជាន់ហ្វ្រាំងមួយទំហឹង ធ្វើឲ្យឡានដែលនៅពីក្រោយនាង មិនអាចជាន់ហ្វ្រាំងទាន់ បណ្ដាលឲ្យបុកពីក្រោយឡាននាងតែម្ដង។

នៅពេលគេសួរថា ហេតុអ្វីបានជាសុខៗឈប់ឡាន? នាងខំចង្អុលទៅលើថា ភ្លើងស្ដុបក្រហម តែការពិតនោះ គឺ ជាគូថខាងក្រោយរបស់សត្វស្វាដែលឡើងអង្គុយលើភ្លើងស្ដុបនោះសោះ។

ចេះតែមានហ្មងចែនេះ! ចេះច្រឡំទៅកើតដែរ សំណាងល្អដែលគ្មាននរណាម្នាក់រងរបួស។

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់