ម៉ៃ សុគន្ធ ហៅ ខេម សុទ្ធ​តែកូនស្វា ព្រោះ​បទ​ «គ្រូបង្រៀន​ស្រវឹងស្រា»

752 Views
December 28, 2017

តារាចម្រៀងកំពូលទើស លោក ម៉ៃ សុគន្ធ បានធ្វើការសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ដោយឌឺដងទៅកាន់ តារាចម្រៀង ខេម ជុំវិញបញ្ហា បទគ្រូបងរៀនស្រវឹងស្រា របស់ផលិតកម្មថោន។

 

 


យ៉ាងណាមិញបទចម្រៀងរបស់ផលិតកម្មថោនដែលច្រៀងដោយ អ្នកនាង សាយចៃ មួយបទនេះ ទើបតែត្រូវបានក្រសួងប្រកាសហាមកាលពីពេលថ្មីៗនេះ ដោយសារតែប៉ះពាល់ទៅដល់ កិត្តិយសគ្រូបង្រៀន។

 

 

 


នៅលើបណ្តាញសង្គម ម៉ៃ សុគន្ធ សរសេរថា ៖ “កុំឆ្ងល់អីអូន (កូនស្វាKh)មកពីអូនគិតរាក់ពេក ខឹងគ្រូម្នាក់កុំមកសំពងក្បាលគ្រូទូទាំងប្រទេស”។

 

 

 


គួរបញ្ជាក់ថា ការឌឺដងរបស់ម៉ៃ សុគន្ធទៅលើខេម គឺបានកើតឡើង បន្ទាប់ខេម​បញ្ចេញ​សាររិះគន់​ ដល់​ខាង ​ក្រសួង​ដែល​បាន​បញ្ជា​ឲ្យ​ហាម​ការ​ចាក់ផ្សាយ​បទ គ្រូបង្រៀនស្រវឹងស្រា ដោយ​សរសេរថា «បើច្រៀងរឿងពិត ជូនដល់សង្គម គឺវាខុស តែបើច្រៀងបំពុលសង្គម មិនខុស ហើយល្បីទៀត»។

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles