សមអីក៏សមម៉េះ ពេលឌុច លីដា តែងខ្លួនចឹងទៅ

ឌុច លីដា ជាតារាសម្តែងដែលមានទាំងរូបសម្រស់ និងសមត្ថភាពខ្ពស់ដែល អាចសម្តែង បានតួច្រើន ប្រភេទមិនថាកាចឆ្នាស សិចស៊ី ឬកំសត់នោះទេ។ ដោយសារតែគុណសម្បត្តិទាំងនេះហើយ ថ្មីៗនេះ ឌុច លីដា ត្រៀមនិងលេចមុខនៅក្នុងរឿងភាគទូរទស្សន៍ភីអិនអិនរួមជាមួយលោក អ៊ុន សិទ្ធា ជាតួប្រុស។
ជាតួរយ៉ាងនៅក្នុងរឿង«សមុទ្រទឹកភ្នែក» ឌុច លីដា តម្រូវសម្តែងជាតួកំសត់លក់នំបញ្ចុក ទាំងមានផ្ទៃពោះ ដែលសាច់រឿងទាំងមូលពិតជាកំសត់ខុសប្លែក ពីរឿងមុនៗ ។ ប៉ុន្តែយ៉ាងណាសម្រាប់ ឌុច លីដា មិនមានការលំបាកអ្វីទេ ។
ក្នុងមួយឆ្នាំ ២០១៧ នេះ ឌុច លីដា ថតរឿងមិនតិចជា១០នោះ ទេ ។
ឌុច លីដា ត្រូវបានគេចាត់ទុកជាតារាស្រីដែលមានភាពក្លាហាននាងអាចសម្តែងបានគ្រប់រស់ជាតិមិនថា ឈុតឆាកស្នេហាព្រឺព្រួចបែបណាទេ ។ ឌុច លីដា រំពឹងថារឿងភាគមួយនេះនិងទទួលបានការគាំទ្រខ្លាំង ពីសំណាក់មហាជនព្រោះជារឿងភាគទូរទស្សន៍ ។
គួរបញ្ជាក់ថាកាលពីពេលថ្មីៗនេះ លីដាទើបតែជួបរឿង កំសត់មួយដែលនាងបានជ្រុះបាត់ទូរស័ព្ទ Huawei _nova2i ។ អ្វីដែលធ្វើឱ្យ ឌុច លីដា ស្តាយនិងបារម្ភនោះគឺនៅក្នុងទូរស័ព្ទនេះគឺមានរូបថត សំខាន់ជាច្រើន ផងដែរ ៕
ព័ត៍មានផ្សេងៗ៖
ចន ច័ន្ទលក្ខិណា ថា ដើមហេតុរឿងមកពីបុរសម្នាក់នេះ ហើយនាងសូមបញ្ចប់…