គួរឲ្យស្រឡាញ់អ្វីម៉្លេះ ពេលឃើញ Yaya ធ្វើបែបនេះជាមួយលោកប៉ា (វីឌីអូ)

1337 Views
December 28, 2017

តារាស្រីជួរមុខរបស់ថៃ កញ្ញា Yaya ដែលជាកូនកាត់ថៃ ណ័រវេស តែងតែត្រូវបានអ្នកគាំទ្រឃើញបណ្ដើរឪពុក នៅទីសាធារណៈ ចូលរួមក្នុងកម្មវិធីជារឿយៗ។

 

 

 

 

 

 

ជាក់ស្ដែង នាពេលថ្មីៗនេះ នាងបានបង្ហោះវីឌីអូក្នុងគណនី Instagram បង្ហាញពីដំណើរកម្សាន្ដជាលក្ខណៈគ្រួសារ នៅតាមដងទន្លេមេគង្គ។

 

 

អ្វីដែលធ្វើឲ្យអ្នកគាំទ្រលាន់មាត់ គឺ នាងបានរាំជាមួយនឹងលោកប៉ា យ៉ាងស្និទ្ធស្នាលណាស់ អ្នកគាំទ្រជាច្រើនក៏បាន comment ថា ខ្ចូត គួរឲ្យស្រឡាញ់មែនទែន។

 

 

ចំណែកពាក្យពេជន៍ក្នុងវីឌីអូ នាងក៏បាននិយាយថា៖

«ពេលវេលាល្អជាងគេបង្អស់ក្នុងដំណើរកម្សាន្ដ។ ស្រឡាញ់លោកប៉ា…។»

 

 

 

 

 

 

 

 

 

 

 

តោះទស្សនាវីឌីអូរបស់ Yaya និង លោកប៉ាទាំងអស់គ្នា៖

 

Facebook Comment

Related Articles