មុនឆ្នាំថ្មី លីលី ឆក់បានឱកាសក្លាយជា………………

866 Views
December 29, 2017

តារាចម្រៀង​រូប​ស្រស់ លី លី កាន់តែ​ក្តោប​បាន​ទីផ្សារ​រីក​ទូលាយ​ជាង​មុន បន្ទាប់ពីមួយរយៈចុងក្រោយ​នេះ លី លី ថែម ទាំង​ឆក់បាន ឱកាស​ចេញ ទៅ​ច្រៀង​នៅ​បរទេស​ជា​បន្តបន្ទាប់ ។

 

 

 

 

 

 



មិនទាន់អស់ទេមុនឆ្នាំថ្មីដែលនឹងឈានចូលមកដល់នេះគឺ លី លី ថែមទាំង​គ្រង​តំណែង​ជា​តួឯក​នៅក្នុង​រឿង​ដុំ​ជា​លើកដំបូង​ថែមទៀត ។
នាង​ក្តោប​បាន​តំណែង​ជា​តួឯក​នៅក្នុង​រឿង​«​ចង្វាក់បេះដូង »​។​

 

 

 

 

 

 

ដោយមាន​រូបនាង និង ​លោក ដា​រ៉ា ជា​តួឯក ដោយនេះ​ជា​លើកដំបូង​ដែល លី លី បាន​សម្តែង​ជា​តួ​ធំ​រួមជាមួយឌី​ជេ​រូប​សង្ហា ដា​រ៉ា ។

 

 

 

 

 

មានការ​និយាយថា​ប្រជាប្រិយភាព​របស់ លី លី កាន់តែ​ខ្ពស់​ក្រោយ​រឿង ​«ចង្វាក់បេះដូង»​ចាក់​បញ្ចាំង​ព្រោះ​រឿងនេះ​ជារឿង​មនោសញ្ចេតនា​បែប​យុវវ័យ ។​
បញ្ជាក់ថា​ លី លី អាច​ទទួលបាន​សម្តែង​គ្រប់​តួ​មិន​ថា​ជា​តួឯក ឬ តួរង​នោះទេ ហើយនាងត្រូវបាន​គេ​ចាត់ទុកជា​តារាចម្រៀង និង សម្តែង​ដែលមាន​រូប​សម្រស់ ​ស្រស់ស្អាត​បែប​ធម្មជាតិ ដែលមាន​បុរស​មិនតិច​ទេ​លង់​ស្នេហ៍​ជាមួយ ​ស្រី​ស្អាត​រូបនេះ ។

 

 

 

 

 

 

ពេលនេះ​ដែរ លី លី កំពុងមាន​វត្តមាននៅ​សហរដ្ឋអាមេរិក​រួមជាមួយ​ប្អូនស្រី​លោក អ៊ឹង រដ្ឋា គឺ អ៊ឹង និមល និង លោក វង្ស តារា​រតនា៕

 

Facebook Comment

Related Articles