ឆ្នាំថ្មី!! Paris Hilton បង្អួតចិញ្ចៀនភ្ជាប់ពាក្យ

976 Views
January 3, 2018

តារាប្រចាំប៉ុស្ដ៍ទូរទស្សន៍  Reality គឺកញ្ញា Paris Hilton​ បើកចំហប្រាប់ដល់អ្នកគាំទ្រថា​ នាងបានភ្ជាប់ពាក្យជាមួយតារាម៉ូដែលប្រុស លោក Chris Zylka។​

 

 

 

 

 

អ្នកទាំងពីរបានបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាតាំងពី២ឆ្នាំមុនមកម្ល៉េះ។​ គួរឲ្យរំភើប Zylka បានសុំនាងភ្ជាប់ពាក្យកាលពីចុងសប្ដាហ៏មុនស្របពេលកំពុងជិះស្គី។​

 

 

 

 

 

Paris Hilton ​បានបង្ហោះរូបថតចិញ្ចៀននៅលើគណនី Twitter របស់នាង ព្រមទាំងភ្ជាប់មកជាមួយ caption ថា៖​ “ខ្ញុំមិនដែលមានអារម្មណ៌សប្បាយចិត្ត​ មានសុវ្ថតិភាព និង​ពោរពេញដោយក្ដីស្រលាញ់បែបនេះទេ។ គាត់គឺជាមនុស្សដែលល្អឥតខ្ចោះសម្រាប់ខ្ញុំ ថែមទាំងបង្ហាញខ្ញុំថា​ស្នេហាក្នុងរឿងព្រេងនិទានពិតជាមានប្រាកដមែន។ “

 

 

 

គូស្នេហ៍ទាំងពីរបានធ្វើដំណើរទៅកាន់​​​  Aspen និង​ Colorado ខណៈពេលដែល​ Zylaka លុតជង្គង់នៅចំពោះមុខនាង។​

 

 

 

 

 

 

Zylaka បានជួប Hilton តាំងពីប្រាំបីឆ្នាំមុនមកម្ល៉េះ​ កំឡុងពេលដែលពួកគេថតរឿងរួមគ្នា។​

 

 

 

 

 

Hiltonបង្ហាញពីអារម្មណ៍រំភើប ថែមទាំងពេញចិត្តចិញ្ចៀននោះយ៉ាងខ្លាំង។​

 

 

ប្រភព៖BBC

ដោយ​៖​Taylor

 

Facebook Comment

Related Articles