ធ្ងន់ក!! តារា Youtube លោក Logan Paul ចេញមុខសូមទោសរឿងថតសាកសព
សម្រាប់អ្នកដែលចូលចិត្តមើល Youtube នេះប្រាកដជាព័ត៌មានរសើប។ ដោយសារតែតារា Youtube លោក Logan Paul បានបង្ហោះវីដេអូ vlog នៅក្នុងព្រៃអត្តឃាតរបស់ប្រទេសជប៉ុន ព្រមទាំងថតជាប់សាកសពបុរសម្នាក់ចងកនៅលើដើមឈើ ដែលជាហេតុបង្កឲ្យមានមតិរិះគន់ និង ខឹងសម្បារយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។


ស្របគ្នានេះដែរ Loganក៏បានចេញមុខសូមទោសជាសាធារណៈ បន្ទាប់ពីការដាក់បង្ហាញវីដេអូនៅលើYoutube។


គាត់បានបង្ហោះសារនៅលើគណនី Twitterថា៖ “ខ្ញុំពិតជាខ្មាសនិងខកចិត្តចំពោះខ្លួនឯងខ្លាំងណាស់។”

Logan បន្តទៀតថា៖ “ខ្ញុំពិតជាខុសហើយក៏មិនបានសុំឲ្យអ្នកទាំងអស់គ្នាលើកលែងទោសឲ្យដែរ ខ្ញុំគ្រាន់តែចង់ចេញមុខមកសូមទោសតែប៉ុណ្ណោះ។”

“អ្វីដែលបានថតជាប់នៅក្នុងព្រៃគឺសុទ្ធតែអចេតនានិងមិនបានព្រៀងទុក ដូចដែលអ្នកទាំងអស់គ្នាបានឃើញ ប្រតិកម្មទាំងអស់សុទ្ធតែពិតប្រាកដមិនសម្ដែង។”


“ពួកយើងពិតជាមិនដឹងថាគួរមានប្រតិកម្មឬមានអារម្មណ៍បែបណានោះទេ។ ខ្ញុំមិនគួរបង្ហោះវីដេអូទេ ខ្ញុំគួរតែដាក់កាមេរ៉ាចុះឈប់ថត។ មានអ្វីជាច្រើនដែលខ្ញុំមិនគួរធ្វើ ប៉ុន្ដែខ្ញុំពិតជាសូមទោសអស់ពីចិត្ត។”

ជាមួយនឹងអារម្មណ៌អួលណែន Loganបន្ដថា៖ “ខ្ញុំចង់សូមទោសបណ្ដាញ internet និងសូមទោសដល់អ្នកទាំងអស់គ្នាដែលបានចូលមើលវីដេអូ។ ខ្ញុំពិតជាសូមទោសយ៉ាងខ្លាំងចំពោះអ្នកទាំងឡាយដែលមានវិបិត្តផ្លូវចិត្ត ជាពិសេសគ្រួសារសព។”

មានfanជាច្រើនបានចេញមុខការពារYoutuberម្នាក់នេះ។ Loganនិយាយថា៖ “អ្វីដែលគាត់ធ្វើគឺគ្រាន់តែចង់ឲ្យមានការកម្សាន្តនិងប្លែកៗប៉ុណ្ណោះ។”

វីដេអូសូមទោសជាសាធារណៈនេះបង្ហោះបន្ទាប់ពីតារាជាច្រើនបានអំពាវនាវឲ្យហាមឃាត់Loganពីការបន្តថតវីដេអូដាក់ក្នុង Youtube។

ទោះជាយ៉ាងណាក៏ដោយ Logan ព្រមទទួលកំហុសនិងសូមទោសអស់ពីចិត្ត ថែមទាំងសន្យាថានឹងកែប្រែឲ្យល្អជាងនេះ។
ប្រភព៖Mirror
ដោយ៖Taylor
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់