Aum ធ្វើរឿងចិត្តល្អគួរឲ្យសរសើរ ស្រាប់តែមានគេជ្រេញទៅវិញ

កំពូលតារាថៃ អ្នកនាង Aum Patchrapa ដែលជាតារាជើងចាស់ ប៉ុន្ដែនៅតែល្បីល្បាញខ្លាំងក្លា និង មានសម្រស់ក្មេងជាងវ័យ ស្រស់ស្អាត ប្រៀបដូចជាទេពអប្សរ។
អ្នកនាង Aum ត្រូវបានអ្នកគាំទ្រដឹងថា ជាមនុស្សចិត្តបុណ្យ ចូលចិត្តជួយអ្នកក្រីក្រ និង សត្វឆ្មា នៅតាមដងផ្លូវ ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីអ្វីនោះទេ។
នាពេលថ្មីៗនេះ អ្នកនាង Aum ត្រូវគេប្រទះឃើញថា នាងបានជួយទិញនំ និង ឆ្នោត ពីលោកយាយចាស់ជរាម្នាក់ ដែលនាងបានជួបនៅតាមផ្លូវ។ នាងបានចំណាយសរុបប្រមាណ ២ម៉ឺនបាត ស្មើនឹងជាង ៦០០ដុល្លាអាមេរិក។
រឿងនេះក៏ត្រូវបានអ្នកគាំទ្រថតបាន ហើយបង្ហោះនៅលើបណ្ដាញសង្គម។ អ្នកខ្លះបានសរសើរ អ្នកនាង Aum ប៉ុន្តែខ្លះទៀត មិនទទួលយកទង្វើសប្បុរសនេះទាល់តែសោះ។ ពួកគេបាននិយាយថា នាងគ្រាន់តែធ្វើពុតជាមនុស្សល្អប៉ុណ្ណោះ៕
ព័ត៌មានផ្សេងៗ៖
អ្នកគាំទ្រសរសើរនាយ ពាក់មី ច្រៀងបានពិរោះណាស់! (វីឌីអូ)