មានមិនភ្លេចក្រ ឧកញ៉ា ឡេងណាវ៉ាត់ត្រា ឧបត្ថម្ភ​​ប្រាក់​ជួយ​ដល់​សមាគម​​ពលករខ្មែរនៅ​​កូរ៉េ​

780 Views
January 4, 2018

ចាងហ្វាងផលិតកម្ម «Galaxy» លោក ឡេង ណាវ៉ាត់ត្រា នាពេលថ្មីៗនេះ បន្ទាប់ពីទទួលបានងារ ជាលោកឧកញ៉ាវ័យក្មេង លោកបានប្រកាសថា នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន ចំនួនជាង ២៥០០០ដុល្លារ ស្មើនឹងទឹកប្រាក់កូរ៉េ ២៥លានវ៉ុន សម្រាប់ជួយដល់សមាគមពលករខ្មែរ ដែលបានបម្រើការងារនៅ ឯប្រទេស កូរ៉េខាងត្បូង ដើម្បីជួយសម្រួលការលំបាក និងជួយផ្គត់ផ្គង់ដល់សមាគម ឲ្យមានដំណើរការកាន់តែល្អ។

 

 

 

 

ម្ចាស់ផលិតកម្ម «Galaxy» ត្រូវបានមហាជនចាត់ទុកថា ជាមហាសេដ្ឋីវ័យក្មេង លោក ឡេង ណាវ៉ាត់ត្រា បានប្រាប់ឲ្យដឹងថា «បាទបង.! ទឹកប្រាក់ចំនួន ២៥លានវ៉ុន ឬជាង ២៥០០០ ដុល្លារនោះ ខ្ញុំនឹងប្រគល់ជូនផ្ទាល់ ដល់សមាគមពលករកូរ៉េ នៅថ្ងៃទី៧ ខែមករា ខាងមុខនេះ គឺចំថ្ងៃបុណ្យជាតិ ៧មករាតែម្ដង។

 

 

 

ការប្រកាសផ្ដល់ប្រាក់រង្វាន់នេះ មិនមែនជាលើកចុងក្រោយ សម្រាប់ខ្ញុំនោះទេ នាពេលខាងមុខ ខ្ញុំនឹងផ្ដល់ជំនួយថវិកា ជូនដល់សមាគមពលករខ្មែរបន្ថែមទៀត ដើម្បីឲ្យពួកគេ ចាត់ចែង ការងារជួយដល់ពលករកម្ពុជា ខណៈដែលពួកគេ ត្រឡប់មកមាតុប្រទេសវិញ។ ការធ្វើបែបនេះ ដើម្បីឲ្យទំនាក់ទំនងរបស់ខ្ញុំ និងពលករនៅទីនោះ មានភាពស្និទ្ធស្នាលនឹងគ្នា ពោលគឺខ្ញុំចង់រក្សាទំនាក់ទំនងល្អ ជាមួយនឹងពលករខ្មែរនៅកូរ៉េ ដោយមិនចង់បំភ្លេច ពីជីវប្រវត្តិអតីតរបស់ខ្ញុំ ដែលធ្លាប់បម្រើការងារ នៅប្រទេសកូរ៉េនោះទេ!»។

 

 

 



លើសពីនេះទៅទៀត លោកក៏ធ្លាប់បានយកខ្សែភាពយន្ត ប្រចាំផលិតកម្មរបស់ខ្លួន មានចំណងជើងថា «កំពូលល្ងង់នៅអាស៊ី» យកទៅចាក់បញ្ចាំងនៅរោងកុន ប្រទេសកូរ៉េ ដើម្បីឲ្យពលករខ្មែរនៅទីនោះ ចូលរួមទស្សនា ដោយសេរីផងដែរ។

 

 

 


ជំនួយជាទឹកប្រាក់ចំនួន ២៥លានវ៉ុន ដល់សមាគមពលករខ្មែរ នៅប្រទេសកូរ៉េ ម្ចាស់បុរី លោក ឡេង ណាវ៉ាត់ត្រា ក៏បានផ្ដល់ឱកាសឲ្យពលករនៅទីនោះ ដែលគ្មានឱកាសបន្តការងារ លោកនឹងទទួលស្វាគមន៍ អនុញាតិ្តឲ្យធ្វើការនៅបុរី របស់លោកទៀតផង៕

 

 

 

 

 

 

 

 

 

 

 

 

ព័ត៌មានផ្សេងៗ៖

វ៉ាវ!! Anne Thongprasom ស្លៀកឈុតឥណ្ឌា ប្លែកភ្នែក ស្អាតអ្វីម្ល៉េះទេ!

http://www.mekongjournal.com/posts/58838

Facebook Comment

Related Articles