អស់ទាស់! នាងតូច សុខ សុជាតា ចេញបទនេះ ធ្វើឲ្យអ្នកគាំទ្រសរសើរកប់ៗមាត់! (វីឌីអូ)

ប្រិយមិត្តដែលបានទស្សនាកម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia ច្បាស់ជាស្គាល់កុមារី សុខ សុជាតា មិនខាន។ ទោះបីជានាងមិនបានជាប់ជាជ័យលាភី ប៉ុន្ដែកូនក្រុមរបស់ កញ្ញា ឱក សុគន្ធកញ្ញាម្នាក់នេះ ទទួលបានការពេញចិត្តពីសំណាក់អ្នកគាំទ្រមិនតិចនោះទេ។
ប្រជាប្រិយរបស់កុមារី សុខ សុជាតា កាន់តែកើនឡើងហើយពេលនេះ ព្រោះកាលពីរាត្រីយប់មិញ ផលិតកម្មរស្មីហង្សមាសបានបញ្ចេញបទចម្រៀងដំបូងបង្អស់របស់ សុខ សុជាតា។ បទនេះមានចំណងជើងថា «ផ្កា» ហើយគេសង្កេតឃើញថា អ្នកគាំទ្រជាច្រើនកោតសរសើរនិងពេញចិត្តបទចម្រៀងនេះ។ គិតមកដល់ព្រឹកនេះ បទនេះមានអ្នកចុចទស្សនាជាង ៦ម៉ឺនដងហើយ និង មានចំនួនស៊ែរជិត២ពាន់ដង។
ចង់ដឹងថាបទរបស់ សុខ សុជាតា ពិរោះខ្លាំងប៉ុណ្ណា តោះស្ដាប់ទាំងអស់គ្នា៖
[OFFICIAL AUDIO] ផ្កា – សុខ សុជាតា
សូមស្ដាប់ជាមួយបទថ្មីដំបូងរបស់កុមារី សុខ សុជាតា! ស្រលាញ់គាត់ទេ?🎬 OFFICIAL AUDIO : ផ្កា► ទស្សនាវីដេអូនៅលើ YOUTUBE : youtu.be/ojtWlOhe4qUច្រៀងដោយ៖ សុខ សុជាតានិពន្ធទំនុកច្រៀង៖ សុខ ចាន់ផលនិពន្ធបទភ្លេង និងសម្រួលតន្ត្រី៖ ម៉ម សុគន្ធាបច្ចេកទេសសំឡេង៖ ម៉ម មិថុនាFollow us now : facebook.com/RHM.Production Please subscribe: youtube.com/HangMeasVideoសូមចុច bit.ly/YouTubeRHM ដើម្បី Subcribe YouTube ផលិតកម្ម រស្មីហង្សមាស
Posted by Rasmey Hang Meas on Tuesday, January 9, 2018
ព័ត៌មានផ្សេងៗ៖
ទីបំផុត លី ចាន់សីហា សម្រាលបានអ្នកស្នងដ៏គួរស្រឡាញ់!!!