សាវិន ហ្វីលីព មិនដូរឡានចាស់ របស់ខ្លួនក្រោមហេតុផល………………

សាវីន ហ្វីលីពត្រូវបានគេដឹងថាជាតារាសម្តែងជើងចាស់ មួយរូបដែលពោរពេញ ទៅដោយបទពិសោធន៍ រួមជាមួយនឹងទេព្យកោសសល្យដ៏អស្ចារ្យ ក្នុងការសម្តែង រឿង មិនថាស្ថិតនៅក្នុងកាលៈទេសៈបែបណានោះទេ។
យ៉ាងណាមិញកាលពីម្សិលមិញនេះលោកបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន ទាក់ទងនឹងឡានរបស់លោកយ៉ាងដូច្នេះថា៖ “ខ្ញុំនៅតែស្រលាញ់ទ្បានចាស់ Mercedez ឆ្នាំ ១៩៨២ របស់ខ្ញុំ ព្រោះមាននៅសល់មិន ច្រេីនគ្រឿងទេក្នុងទីក្រុងភ្នំពេញ ណាមួយយេីងក្រមិនមានលុយកាក់ ច្រេីនដូររថយន្តទំនេីបញឹកញាប់ដូចគេ..”។
តាមរយៈសាររបស់លោក ហ្វីលីពដែលបានបង្ហាញនៅខាងលើ គឺបញ្ជាក់ថា លោកពិត ជាស្រលាញ់រថយន្ត Mercedez ឆ្នាំ ១៩៨២ របស់ខ្លាំងណាស់ ដោយសារតែវាមិនមានច្រើនគ្រឿងឡើយក្នុងទីក្រុងភ្នំពេញ។
ជាមួយគ្នានេះដែរលោកហ្វីលីពក៏បាននិយាយរបៀបដាក់ខ្លួនផងដែរចំពោះហេតុផលមិនដូរឡានរបស់គាត់ គឺដោយសារតែលោកគ្មានលុយកាក់ ច្រើនសម្រាប់ដូរ រថយន្តទំនើបដូចគេ។
គួរបញ្ជាក់ថា លោកហ្វីលីព គឺជាតារាសម្តែងប្រុសម្នាក់ក្នុងចំណោមតារាជើងចាស់ ជាច្រើនដែលទទួលបានជោគជ័យ ជាពិសេសកាលពីឆ្នាំកន្លងផុតទៅថ្មីៗ ទស្សនិកជនភាគច្រើនបានឃើញទេព្យកោសល្យរបស់លោក តាមរយៈការសម្តែងរឿង “Jail Break”ផងដែរ៕