តារាទឹកភ្នែក ស្វែង សុជាតា ប្រើសម្ដីធ្ងន់ៗដល់អ្នកដែលជំពាក់លុយ!

អ្នកនាង ស្វែង សុជាតា ជាតារាជើងចាស់ ដែលមានភាពល្បីល្បាញ និង មានទេពកោសល្យសម្ដែងគួរឲ្យកោតសរសើរ ពិសេសគឺដើរតួស្លូត កំសត់ សម្រក់ទឹកភ្នែក។ អ្នកនាង នៅតែមានប្រជាប្រិយភាពនៅក្នុងបេះដូងទស្សនិកជនរហូតមកដល់បច្ចុប្បន្ន។
ប៉ុន្ដែប្រសិនបើអ្នកគិតថា នៅក្រៅ អ្នកនាងជាមនុស្សស្លូត ឲ្យគេធ្វើបាបដូចជានៅក្នុងខ្សែភាពយន្ដ នោះអ្នកយល់ខុសហើយ។ កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង ស្វែង សុជាតា ដូចជាទប់កំហឹងលែងជាប់ ចំពោះអ្នកដែលជំពាក់ប្រាក់ហើយមិនសង។
អ្នកនាងបានបង្ហោះសារ អមជាមួយនឹងរូបភាពដែលមានទឹកមុខមាំថា៖
«តែទឹកមុខបែបនេះហេីយអ្នកដែលត្រូវខ្ញុំធ្លាប់ខន្តីក៏ប្រហែលជាជិតដល់ពេលហេីយ សូមជំរាបអោយច្បាស់ កុំឃេីញខ្លាក្រាបថាខ្លាសំពះអោយសោះប្រយត្ត័បកស្បែកក្បាលគ្របមុខ ព្រោះលុយខ្ញុំពិបាករកណាស់កុំសូវប្រេីល្បិចជាងអ្នកសម្តែងកុនពេក ជំពាក់លុយសងលុយ ជំពាក់អីសងហ្នឹងចាប់ពីថ្ងៃនេះតទៅជាមួយខ្ញុំ បេីដឹងខ្លួនហេីយប្រញ៉ាាប់ប្រញាល់សងលុយតាមកិច្ចសន្យា បេីដល់ថ្ងៃកំណត់ហេីយនៅធ្វេីព្រងេីយទៀតកុំគិតថាខ្ញុំទុកមុខអោយ ហេីយអ្នកឯងប្រាកដជារកតែកន្លែងគេរាប់ក៏គ្មានផងព្រោះជាន់ងារជាមនុស្សបោក ពូកែខាងធ្វេីភ្លេី មួយទៀតជំពាក់លុយគេហេីយ បែដេីរសំអុយឈ្មោះគេទៀត ចាំមេីលបេីធ្វេីខុសពីកិច្ចសន្យាអ្នកឯងនឹងខ្ញុំរៀបរាប់អោយអស់អំពីល្បិចពិសពុលរបស់អ្នកឯងដែលធ្វេីមកលេីខ្ញុំ ។»
ព័ត៌មានផ្សេងៗ៖
បទ «កែវភ្នែក» បានចំនួនទស្សនាច្រើនកប់ពេក កូនប្រុសព្រាបសុវត្ថិក៏ពោលពាក្យបែបនេះ