ដើម្បីលោកប៉ា កុរណា ពេជ្រ បន់ស្រន់ម្ចាស់ទឹកម្ចាសដីហើយ ទៅទឹកដីសៀមរាបបន់ស្រន់…

741 Views
January 12, 2018

នៅក្នុងឆ្នាំថ្មីនេះ ផ្ទុយពីមនុស្សម្នាខ្លះដែលកំពុងតែទទួលរឿងល្អៗ តារាចម្រៀង កុរណា ពេជ្រ កំពុងតែជួបទុក្ខ នៅពេលដែលលោកឪពុកជាទីស្រឡាញ់ស្ថិតក្នុងមន្ទីរពេទ្យ មិនទាន់ដឹងខ្លួននៅឡើយ។

 

 

 

 

លោក ករុណា ពេជ្រ កំពុងតែព្រួយបារម្ភជាខ្លាំងដល់លោកឪពុក ដល់ថ្នាក់សម្រេចចិត្តបន់ស្រន់លាមាត់លាក ដល់ម្ចាស់ទឹកម្ចាស់ដី។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានម៉ោងមុននេះ លោកបានឡើងយន្ដហោះទៅកាន់ខេត្តសៀមរាប ដោយគ្រោងនឹងឆ្លៀតពេលបន់ស្រន់ដល់ព្រះអង្គចេកព្រះអង្គចម ថែមទៀតផង។

 

 

 

 

លោកបានរៀបរាប់ក្នុងថា៖

 

«ធ្លាប់តែទៅធ្វើការឆ្ងាយៗពីផ្ទះ ប៉ា តែងតែឈរចាំបើកទ្វារអោយ រួចតែងតែជូនពរកូនអោយសុខសប្បាយតាមផ្លូវ និង ជោគជយ័ …

តែសំរាប់ពេលនេះ ប៉ាគេងនៅពេទ្យ ពេលកូនលាប៉ា ប៉ាបានត្រឹមតែព្រិចភ្នែក ហើយកូនក៏លាប៉ា ទោះបីប៉ាមិននិយាយមកកាន់កូន ក៏កូនដឹងពីជម្រៅចិត្តប៉ាហើយ….

លោកគ្រូពេទ្យ បាននិយាយថា ស្ថានភាពជំងឺប៉ា បានប្រសើរខ្លះហើយ សង្ឃឹម ថាពេលកូនត្រលប់មកពីសៀមរាបវិញ ប៉ា កាន់តែប្រសើរ កាន់តែដឹងខ្លួន ណា…..

កូននឹងឆ្លៀតទៅអុជធូប បួងសួង ព្រះអង្គចេក ព្រះអង្គចម បន្តទៀត ដើម្បីអោយប៉ាឆាប់ដឹងខ្លួនណា….

ពេលនេះយល់ហើយ យល់ថា ទំងន់ 70 kg តែពេលដើរស្រាលដូចសំឡី…. ដរាបណា កូននៅមានសង្ឃឹម ប៉ាក៏ត្រូវតែមានសង្ឃឹមជាមួយកូនជានិច្ចណា…..!!!!»

 

 

 

 

ដូច្នេះ យើងក៏សូមជូនពរដល់លោកប៉ាលោកឲ្យបានឆាប់ដឹងខ្លួន ជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ៕

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Facebook Comment

Related Articles