ស៊យអស់ស្ទះ អតីត Freshie boy បាត់ទាំង Zommer-X អស់មួយ ឥឡូវបែរជាជួបរឿងស៊យទៀត
តារាសម្តែង និងជាអតីត Freshie boy ដែលទើបតែនឹងរះក្នុងជំនាន់ក្រោយ សុវណ្ណចាន់រតនា បានជួបនឹងរឿងស៊យផ្ទួនៗគ្នាក្នុងដើមឆ្នាំ ២០១៨ នេះ ដែលរឿងទាំងអស់នេះត្រូវបានគេចាត់ទុកថាជាកំពូលលរឿងស៊យប្រចាំដើមឆ្នាំ ២០១៨ តែម្តង។

កាលពីប៉ុន្មានថ្ងៃមុន សុវណ្ណចាន់រតនា ទើបតែជួបរឿងស៊យដោយត្រូវបាន លោកចោរកាច់សោរម៉ូតូ Zoomer-x ទៅបាត់ដោយសុវត្ថិភាព ហើយរឿងនេះ ក៏ត្រូវបានតារាពន្លកថ្មីរូបនេះបង្ហាញនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ។

យ៉ាងណាមិញរឿងស៊យសម្រាប់តារាវ័យក្មេងរូបនេះគឺនៅមិនទាន់អស់នៅឡើយទេ ពោលកាលពីយប់ថ្ងៃទី 13 កន្លងមកនេះឡានរបស់លោកត្រូបបានគេជិះបុកពី ក្រោយថែមទៀត។

គួរបញ្ជាក់ថាបន្ទាប់ពីបានបង្ហាញគ្រោះថ្នាក់របស់លោកដែលបានជួបកន្លងមក មានទស្សនិកជនដែលគាំទ្រលោកជាច្រើនបាន ផ្តល់ជាមតិសារ ដោយជំរុញឲ្យតារា វ័យក្មេងទើបតែនឹងរះរូបនេះទៅស្រោចទឹកចេញដើម្បីបញ្ចៀសឲ្យផុតគ្រោះទាំងឡាយដែលកើតមានលើរូបលោក៕








សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់