រំជួលចិត្ត ខណៈ ករុណា ពេជ្រ ហ៊ាននិយាយបែបនេះពេលបន់ស្រន់ជូនឪពុក
តារាចម្រៀង លោក ករុណា ពេជ្រ នៅតែមានទុក្ខធំមិនទាន់ស្រាកស្រាន្ដនៅឡើយទេ ដោយសារតែលោកឪពុកជាទីស្រឡាញ់ នៅតែស្ថិតក្នុងមន្ទីរពេទ្យ មិនទាន់ដឹងខ្លួន។


ក្រៅពីទៅពេទ្យកំដរលោកប៉ា លោក ករុណា ពេជ្រ បានទៅបួងសួងបន់ស្រន់ តាមផ្លូវងងឹត ជាបន្ដបន្ទាប់។ កាលពីម្សិលមិញ ដែលជាថ្ងៃសីល លោកបានទៅបន់ស្រន់ ព្រះអង្គដងកើ ដ៏សក្ដិសិទ្ធិ អមជាមួយនឹងសារដ៏រំជួលចិត្ត បង្ហាញពីក្ដីកត្តញ្ញូ ចំពោះលោកប៉ា ថា៖



«ថ្ងៃនេះ ថ្ងៃសីលធំ
កូនបានទៅបន់ស្រន់ ព្រះអង្គដង្កើ និង ដោះលែង ចាប ដើម្បី ផ្សងជូនប៉ាអោយឆាប់ដឹងខ្លួន ប៉ាត្រលប់ទៅផ្ទះឆាប់ៗ …. ទោះបីត្រូវកាត់ជីវិតកូន ជូនប៉ា 5-10 ឆ្នាំក៏ដោយ …
គឺសូមអោយតែជីវិតគ្រួសារយើងមានសុភមង្គលអោយបានយូរជាងនឹងថែមទៀត….
ហើយកូននឹងសែនផ្លែឈើ 7 មុខ និង ភ្លេងពិណពាទ្យ 7 បទ….
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏 »





យើងក៏សូមជូនពរឲ្យលោកប៉ារបស់ ករុណា ពេជ្រ បានដឹងខ្លួនឡើងវិញឆាប់ៗនេះដែរ!


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់