ឡូយកប់! ប្អូនប្រុសរបស់ ម៉ានិត និពន្ធបទចម្រៀងឲ្យបងប្រុសច្រៀងទៀត
បន្ទាប់ពីបាត់មុខពីក្នុងវិស័យសិល្បៈមួយរយៈមក តារាចម្រៀង Original Song ម៉ានិតត្រូវបាន ទស្សនិកជនមួយចំនួនដឹងថាកំពុងតែសង្ងំបើកហាងសៀវភៅ និងធ្វើការយ៉ាងមមាញឹកនៅទីនោះ។



ទោះបីជាមាមាញឹកជាមួយនឹងហាងសៀវភៅយ៉ាងណាក្តី ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះតារាចម្រៀង លេងមាឌ ម៉ានិត បានបង្ហាញនៅឃ្លីបចម្រៀងថ្មីរបស់ខ្លួនដែលទស្សនិកជនបានស្តាប់ហើយ គឺចង់ស្តាប់វាពេញមួយបទតែម្តង។



អ្វីដែលកាន់តែពិសេសទៀតនោះគឺបទចម្រៀងរបស់ម៉ានិត ត្រូវបាននិពន្ធឡើងដោយប្អូនប្រុស របស់លោក ឈ្មោះថា ម៉ានុតទៀតផង នេះបើយោងតាមសារដែលម៉ានិតបង្ហាញនៅលើបទ ថ្មីដែលលោកច្រៀង។

ម៉ានិតគឺបានដក់ជាប់ក្នុងដួងចិត្តយុវវ័យភាគច្រើនតាមរយៈបទចម្រៀងផ្ទាល់របស់លោកដែលនិពន្ធឡើងមិនចម្លងពីគេ។ ហើយលោកម៉ានិតមិនត្រឹមតែជាតារាចម្រៀង Original ដែលនិពន្ធបទចម្រៀង ខ្លួនឯងនោះទេ តែលោកក៏ជាមនុស្សម្នាក់ដែលចូលចិត្តការសិក្សា ដោយលោកបានបើកហាង សម្រាប់ អ្នកចូលចិត្តអានសៀវភៅផងដែរ៕




(ប្អូនប្រុស មានិត)
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់