ស្ងាត់ៗ ប្រុសស្អាត James Jirayu បង្ហើបថា កំពុងមាននារីម្នាក់…
លោក James Jirayu ដែលជាតារាជួរមុខថៃ ដ៏ស្រស់សង្ហា និង មានប្រជាប្រិយភាព ត្រូវបានទស្សនិកជនស្គាល់តាមរយៈខ្សែភាពយន្ដល្បីៗជាច្រើន។ ប្រិយមិត្តនៅកម្ពុជាក៏ពេញរូប និង គាំទ្រ រូបលោកផងដែរ ពិសេសគឺ ដោយសារតែលោកធ្លាប់មកកាន់ប្រទេសយើង។



ខុសប្លែកពីតារាប្រុសល្បីខ្លះ ដែលមានម្ចាស់បេះដូងរួចទៅហើយ លោក James Jirayu ត្រូវបានប្រិយមិត្ដដឹងថា រូបលោកនៅទំនេរ មិនទាន់មាននារីណាអាចយកចិត្តលោកបាននៅឡើយទេ។ ប៉ុន្ដែ កាលពីពេលថ្មីៗនេះ លោកស្រាប់តែប្រាប់សារព័ត៌មានថា លោកកំពុងតែទាក់ទងនឹងនារីម្នាក់ ដែលលោកតែងចំណាយពេលនិយាយជាមួយ ថែមទាំងជិតស្និទ្ធនឹងគ្នាទៀតផង។




យ៉ាងណាមិញ លោកគ្រាន់តែបង្ហើបយ៉ាងដូច្នេះ ហើយលោកមិនបានប្រាប់ថា នារីម្នាក
នោះជាអ្នកណានោះទេ។ លោកគ្រាន់តែបន្ថែមថា នាងគឺជាអ្នកដែលលោកកំពុងតែទាក់ទង តែវាមិនទាន់ក្លាយជាទំនាក់ទំនងស្នេហាឡើយ បើសិនក្លាយជាស្នេហាមែន លោកនឹងប្រកាសឲ្យសារព័ត៌មានដឹង។



តើនារីម្នាក់ណាទៅដែលមានសំណាងយ៉ាងដូច្នេះ?

សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់