ធ្លាប់តែឃើញអ្នកនាងកាតុតុបតែងខ្លួន ចុះបើអត់វិញតើសម្រស់យ៉ាងម៉េចទៅ

866 Views
January 18, 2018

អ្នកនាងកាតុដែលត្រូវបានទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជាអតីតតារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងមួយរូបនៅក្នុងប្រទេសកម្ពុជាយើង។

 

 

 


យ៉ាងណាមិញកាលពីពេលថ្មីៗអ្នកនាងទើបតែទទួលបានការងារថ្មីប្រចាំទូរទស្សន៍ថោនដែលទើបតែនឹងបង្កើតឡើងថ្មីដោយក្នុងនោះគេបានដឹងថាអ្នកនាងជាផលិតករផលិតកម្មវិធីទៀតផង។

 

 

 

 

 

 


ដោយសារតែកន្លងមកទស្សនិកជនជាច្រើនបានឃើញរូបសម្រស់របស់អ្នកនាងនៅពេលតុបតែងខ្លួន ដែលមើលទៅគួរឲ្យស្រស់ស្អាត និងទាក់ទាញ ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកនាងក៏បានបង្ហាញពីរូបសម្រស់របស់ខ្លួននៅពេលមិនទាន់តុបតែងផងដែរ។

 

 

 


ទស្សនិកជនម្នាក់ៗដែលបានឃើញហើយពិតជាសរសើរមិនដាច់ពីមាត់ព្រោះថាទោះបីជាមិនតុបតែងខ្លួនក៏អ្នកនាងកាតុនៅតែបង្ហាញសម្រស់យ៉ាងស្រស់ស្អាតដដែល។
គួរបញ្ជាក់ថាអ្នកនាងកាតុ ឬឈ្មោះពិត សុខ ចាន់ធីតាជាតារាមួយរូបដែលមាន ភាពល្បីល្បាញជាយូរណាស់មកហើយ ដោយកន្លងមកនេះអ្នកនាងជាពិធីការនី ល្បីល្បាញផងដែរ នៅក្នុងកម្មវិធីរបស់ស្ថានីយ៍ទូរទស្សន៍របស់ប្រទេសកម្ពុជាយើង៕

 

 

 

 

 

 

Facebook Comment

Related Articles