ត្រឹមមួយឆ្នាំសោះ លី យ៉ុងចេខ្មែរអាចសម្រកគីឡូបានដល់ម្លឹង
1096 Views
January 18, 2018
Tags: លី យ៉ុងចេ
ពិធីករប្រុសដ៏ល្បីឈ្មោះគួរសមមួយរូបនៅក្នុងប្រទេសកម្ពុជា ហើយក៏ត្រូវបាន ទស្សនិកជនដាក់រហ័សនាម លី យ៉ុងចេខ្មែរ លោក សុខ សេរី វឌ្ឍនាបានធ្វើ ឲ្យទស្សនិកជនក៏ដូចជាអ្នកគាំទ្ររូបលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង។


រឿងដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺដោយសារតែលោកបានបង្ហាញរូបភាពពីការស្រកគីឡូរបស់ខ្លួនយ៉ាងអស្ចារ្យ ពោលគឺលោកបានបង្ហាញពីរូបភាពកាលពី ខែមករាឆ្នាំ 2017 ប្រៀបធៀបជាមួយនឹងរូបនៅក្នុងខែមករាឆ្នាំ 2018។



នៅក្នុងរូបភាពនោះដែរលោក វឌ្ឍនាក៏បានបង្ហាញវត្តមានរបស់ប្អូនប្រុសខ្លួន ដែលទស្សនិកជនស្គាល់យ៉ាងច្បាស់ថាជាលោក Step ដែលជាដៃគូរចម្រៀង ថ្មីជាមួយអ្នកនាង ពេជ្រ សោភាផងដែរ។


គួរបញ្ជាក់ថា សុខ សេរីវឌ្ឍនាគឺជាតារាសម្តែង និង ជាពិធីករមួយរូប ដែលពោរពេញទៅដោយទេពកោសល្យ មិនថាការសម្តែងបែបណានោះទេគឺ លោកអាចមាន សមត្ថភាពសម្តែងបានទាំងអស់៕

Tags: លី យ៉ុងចេ
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់