មើលមួយភ្លែតចង់ភ័យ ការពិតជាស្ទាយងូតទឹករបស់ សុភ័ក្រ កុសុម៉ា សោះ
កញ្ញា ជាតារាដែលសំបូរវោហា ក្រម៉ិចក្រមើម គួរឲ្យស្រឡាញ់ និង កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងបេះដូងទស្សនិកជន ពិសេសគឺមិត្តៗយុវវ័យ។



ក្រៅពីមមាញឹកជាពិធីការិនី កញ្ញា សុភ័ក្រ កុសុម៉ា ក៏មានទេពកោសល្យជាច្រើនផ្នែកទៀតនៅក្នុងវិស័យសិល្បៈផងដែរ។ ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ កញ្ញា បានបង្ហោះរូបភាពដែលហាក់ដូចជាកំពុងតែថតកម្មវិធីថ្មីសម្រាប់ប៉ុស្ដិ៍ទូរទស្សន៍បាយ័ន។



រូបភាពនោះមានលក្ខណៈវាល បញ្ចេញស្មា មើលភ្លាមៗ ស្មានតែរូបស៊ិចស៊ីមិនសមរម្យ ការពិត កញ្ញា កុសុម៉ា បានបញ្ជាក់ថា៖
« Coming soon….. #bayonTv
__________
ស្ទាយថតងូតទឹក កុំច្រឡំអលនណ្វ❤️❤️
ស្រលាញ់ទឹកមុខមួយណា?
Cr: Lim Rady
Assistant: Hana NeMo»



គួររំលឹកដែរថា កញ្ញា សុភ័ក្រ កុសុម៉ា មានដុងសិល្បៈតាំងពីនៅវ័យក្មេងមកម៉្លេះ ហើយនៅពេលបច្ចុប្បន្ន រាសីរបស់កញ្ញាកំពុងតែឡើងស្រឺតៗ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា៕




សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់