ញាក់សាច់! តាមពិតពិធីករល្បីម្នាក់ជាអ្នកតុបតែងមង្គលការ ប្អូនស្រី ចន ច័ន្ទលក្ខិណា ឡើងកប់!

ក្រោយពីបញ្ចប់ពិធីមង្គលការរបស់ប្អូនស្រីពៅខ្លួន ដ៏អធិកអធម កាលពីយប់មិញ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារអរគុណដល់បុគ្គលដែលនៅពីក្រោយ ជាអ្នកឌីគ័រ ពិធី មើលទៅការរៀបចំ មានលក្ខណៈស្រស់ស្អាតមែនទែន។
អ្វីដែលប្រិយមិត្តភ្ញាក់ផ្អើលគឺ ខាងឌីគ័រមិនមែនជាក្រុមហ៊ុនមកពីណា ការពិត គឺ ជាពិធីករមួយរូបដែលកំពុងតែមានប្រជាប្រិយភាព នោះគឺលោក រ៉ាស៊ី។
អ្នកនាងចន ច័ន្ទលក្ខិណា បានរៀបរាប់ថា៖
«បងអរគុណចំពោះអូន Mc Rasy Cambodia ដែលបានជួយរៀបចំបច្ចេកទេសភ្លើងក្នុងកម្មវិធីទាំងមូលយ៉ាងស្រទន់ romantic ប្រកបដោយជំនាញ និង បទពិសោធន៍ជាក់លាក់
មិនត្រឹមតែប៉ុណ្ណោះទេគឺអូនបានជួយបន្ធូរបន្ថយតំលៃយ៉ាងមិនគួរអោយជឿ ហើយអូនបានជួយរៀបចំទាំងកណ្តាលអាធ្រាតរហូតដល់ភ្លឺដោយមិនបានគេងមិនបានពួន
បងអរគុណទឹកចិត្តដ៏ល្អនេះ #RasyLighting»
កុំឲ្យខាតពេល តោះមកមើលស្នាដៃរបស់ រ៉ាស៊ី!