កូរហ្មង! ពិធីករ ជា វណ្ណារិទ្ធិ ឲ្យតារាៗភ្លក់ម្ជូរ មើលហើយទប់សំណើចមិនបាន (វីឌីអូ)

កាលពីថ្ងៃមង្គលការរបស់ ប្អូនស្រី អ្នកនាង ចន ច័ន្ទលក្ខិណា លោកពិធីករដ៏ល្បីល្បាញ និង មានប្រជាប្រិយភាព គឺ លោក ជា វណ្ណារិទ្ធិ បានធ្វើបេសកកម្មមួយដែលមានឈ្មោះថា «បេសកកម្មញ៉ាំម្ជួរ»។
លោកបានដើរពេញតុការ ដោយតម្រូវឲ្យសិល្បករ សិល្បការនី ល្បីៗជាច្រើនរូប ដូចជា អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង យុគ ចិន្ដា កញ្ញា សុខ ពិសី អ្នកនាង សារាយ សក្ខណា ប្ដីប្រពន្ធ គង់ ច័ន្ទស្រីមុំ នាយ ចាប ចៀន កញ្ញា មាន សូនីតា ជាដើម ដោយត្រូវចូលរួមបរិភោគផ្លែត្រឡឹងតឹង ហើយធ្វើមុខឲ្យផ្អែមឆ្ងាញ់។ ពួកគាត់ខំប្រឹងរក្សាទឹកមុខមែនទែន ទោះបីជាយូរយ៉ាងណាក៏ដោយ មើលទៅគួរឲ្យចង់សើច។
ចង់ដឹងថាសប្បាយរីករាយយ៉ាងណា តោះទស្សនាវីឌីអូទាំងអស់គ្នា៖
ទែនៗៗៗ " បេសកកម្មញាំម្ជូរ " 😋💦🔵លក្ខណ្ឌ: តម្រូវអោយ ញាំផ្លែ តាឡឹងតឹង ហើយត្រូវធ្វើមុខអោយផ្អែមឆ្ងាញ់ 🤤😋💦 https://youtu.be/ZCFEem57cEgតាមរយៈវីដេអូនេះផងដែរ ខ្ញុណសូមអរគុណដល់បងៗ រៀមច្បង និង មិត្តៗសិល្បករសិល្បការនី ទាំងអស់ដែលបានចូលរួមជាមួយខ្ញុំ 😍🙏🏻_______________________តោះបើចង់ដឹងច្បាស់ថាអ្នកក្លាហានណាខ្លះអាចធ្វើបាន សូមរីករាយទស្សនាទាំងអស់គ្នា បើចូលចិត្តកុំភ្លេចជួយ Like និង Share & Mention ទៅមិត្តភក្តិណាដែលចូលម្ជូរអោយគាត់បានមើលផងណា 😊🙏🏻
Posted by Chea Vannarith on Sunday, January 21, 2018