មិនស្មានថារឿង «សិសិរដូវក្នុងបេះដូង» ធ្វើឲ្យ សុគន្ធ នីសា ហត់នឿយយ៉ាងនេះ!
963 Views
January 22, 2018
Tags: សិសិរដូវក្នុងបេះដូង

អ្នកនាង សុគន្ធ នីសា គឺជាតារាសំណព្វចិត្តមួយដួង ដែលមានប្រជាប្រិយភាពមិនចេះជិនណាយ នៅក្នុងបេះដូងប្រិយមិត្តជាច្រើនរូប។
សព្វថ្ងៃនេះ ក្រៅពីអាជីពចម្រៀង អ្នកនាង ក៏កំពុងតែមមាញឹកនឹងការងារសម្ដែងថ្មី នោះគឺ រឿង «សិសិរដូវក្នុងបេះដូង» ដែលទទួលការគាំទ្រនិងទស្សនាយ៉ាងខ្លាំង។ ក្នុងនោះអ្នកនាង សុគន្ធ នីសា សម្ដែងជាតួឯកស្រី លីនី។
អ្នកគាំទ្រដឹងច្បាសថាអ្នកនាងរវល់នឹងការសម្ដែងរឿងនេះ ប៉ុន្ដែ មិនស្មានសោះថា កាលពីប៉ុន្មានម៉ោងមុននេះ សុគន្ធ នីសា បានបង្ហោះសារថា៖
«គ្រាមួយ ទន្ទេញប៉ារ៉ូលទាល់តែគេងលក់
អរគុណអ្នកថត
#សិសិររដូវក្នុងបេះដូង»
ពិតជាគួរឲ្យអាណិតអ្នកនាងមែនទែន ដែលនឿយហត់ដល់ថ្នាក់គេងលក់បែបនេះ៕
Tags: សិសិរដូវក្នុងបេះដូង