ទោះបីមមាញឹកខ្លាំង ប៉ុន្តែសម្រស់ សុខ ស្រីនាងឃើញហើយនិយាយលែងចេញ
កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង សុខ ស្រីនាង នៅតែ បង្ហាញ និងទាក់ទាញចំណាប់អារម្មណ៍ទៅកាន់ទស្សនិកជនដដែល ស្របពេល ដែលការងាររបស់អ្នកនាងមួយរយៈចុងក្រោយហាក់មានភាពមាមាញឹកខ្លាំង។


ទោះបីជាយ៉ាងណាក៏ដោយថ្វីបើមមាញឹកខ្លាំងប៉ុន្តែបើនិយាយពីសម្រស់របស់អ្នកនាងវិញ គឺនៅតែមានភាពស្រស់សោភា នងទាក់ទាញចិត្តបុរសៗជាច្រើនធ្លាក់ ចូលក្នុងអន្លង់ស្នេហ៍របស់អ្នកនាង។


កាលពីពេលថ្មីៗអ្នកនាងក៏ទើបតែចេញបទចម្រៀងមួយបទផងដែរដែលមានចំណងជើងថា “សំឡេងសារ”ចាក់ដោតយ៉ាងខ្លាំងចំពោះដួងចិត្តយុវវ័យដោយបាន រៀបរាប់ពីសេចក្តីស្នេហារបស់មិត្តរួមថ្នាក់ និងបានជួបគ្នាឡើងវិញតាមរយៈសារ។


គួរបញ្ជាក់ថា អ្នកនាងសុខ ស្រីនាងត្រូវបានទស្សនិកជនជាច្រើន គាំទ្ររូបនាង តាំងពីយូរណាស់មកហើយ ដោយសារតែទេពកោសល្យក្នុងការច្រៀងរួមផ្សំ ជាមួយនឹងរូបសម្រស់អំណោយផលពីធម្មជាតិ ដែលធ្វើឲ្យអ្នកនាងទទួលបាន ការគាំទ្រមិនចេះណាយ៕


សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់