ស្រឡាញ់ សុខ ពិសី ពេក អ្នកគាំទ្រក្មេងៗដល់ថ្នាក់ធ្វើបែបនេះ!
1424 Views
January 22, 2018
Tags: សុខ ពិសី
កញ្ញា សុខ ពិសី គឺជាតារាចម្រៀងម្នាក់ដែលមានទឹកដមសម្លេងស្រទន់ពិរោះ និង រូបសម្រស់ស្រស់សោភា ទើបធ្វើការប្រជាប្រិយភាពរបស់កញ្ញា នៅតែបន្ដស្ថិតស្ថេរនៅក្នុងបេះដូងមិត្តៗយុវវ័យ។



ដោយសារតែកញ្ញា ជាតារាល្បី ដែលបានសាងកេរ្ដិ៍ឈ្មោះជាយូរឆ្នាំណាស់មកហើយ ទើបនៅពេលដែលកញ្ញាធ្វើដំណើរទៅណា មកណា តែងតែត្រូវបានហ្វេនៗចោមរោមឥតឈប់។ ជាក់ស្ដែង នៅពេលថ្មីនេះៗ កញ្ញាបានទៅកាន់វត្តអារាមមួយកន្លែង ហើយក្មេងៗនៅទីនោះក៏ស្គាល់កញ្ញា ច្បាស់ដែរ។



ពួកគេហាក់ដូចជាស្រឡាញ់នាងខ្លាំងណាស់ ទើប កញ្ញា សុខ ពិសី បានធ្លាយសារថា៖
«គ្រាន់តែឃើញបងភ្លាមរត់តាមឡានព្រាត😄អាណិតពេកចុះថតម៉ងទៅ😅សប្បាយចិត្តពេលឃើញស្នាមញញឹមពួកគាត់❤️ »



មើលទៅអាណិតពួកគាត់មែនទែន ហើយក៏សរសើរកញ្ញា សុខ ពិសីដែរ ដែលមានចិត្តល្អ មិនប្រកាន់ខ្លួនជាតារា ហើយចុះពីលើរថយន្ដដើម្បីថតជាមួយពួកគាត់យ៉ាងសប្បាយចិត្ត៕



Tags: សុខ ពិសី
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់