ករុណាពេជ្របង្ហាញអនុស្សារីយ៍កាលពីមួយឆ្នាំមុនជាមួយឪពុក ឃើញហើយអួលដើមករ

លោកករុណា ពេជ្រ ដែលកំពុងតែទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ពីទស្សនិកជន ជុំវិញបញ្ហា រឿងរ៉ាវដែលឪពុកបង្កើតរបស់លោកកំពុងតែមានជម្ងឺ និងកំពុងសម្រាកព្យាបាល ស្រាប់តែលោកបានបង្ហាញអនុស្សារីយ៍ ជាមួយឪពុក កាលពីមួយឆ្នាំមុន ដែលអ្នកបានឃើញហើយ ពិតជាអួលដើមករអាណិត លោកយ៉ាងខ្លាំង។
នៅក្នុងរូបភាពដែលលោក ករុណាពេជ្របង្ហាញក្នុងបណ្តាញសង្គមផ្ទាល់ខ្លួន គឺកាលពីមួយឆ្នាំមុន ឪពុករបស់លោកផ្ទាល់គឺជាអ្នក កោសខ្យល់ឲ្យនៅពេល ដែលករុណា ពេជ្រមិនស្រួលខ្លួន តែក្នុងឆ្នាំនេះអ្នកដែលកោសខ្យល់ឲ្យលោកគឺ កំពុងតែ ទទួលការព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យទៅវិញ។
លោកករុណាពេជ្រសរសេរនៅលើបណ្តាញសង្គម ហ្វេស ប៊ុកថា៖ “មួយឆ្នាំមុន ពេលកូនឈឺ តែងជាអ្នកកោសខ្យល់អោយកូនរហូត ហុឺ…..តែឡូវតាំងពីប៉ា ឈឺ 18 ថ្ងៃមក កូនអត់ហ៊ានទៀតទេ …”។
បញ្ជាក់ថាឪពុករបស់ ករុណា ពេជ្រកំពុងតែទទួលការព្យាបាលយ៉ាងយកចិត្តទុក ដាក់ពីសំណាក់ក្រុមគ្រូពេទ្យក្នុងមន្ទីពេទ្យឯកជនមួយ បន្ទាប់ពីគេបានដឹងថា លោកមានជម្ងឺសម្ពាធឈាមឡើងខ្ពស់ (លើសឈាម)។ ហើយទស្សនិកជនក៏ដូច ជាអ្នកគាំទ្រទាំងអស់បានបែបន់ឲ្យឪពុករបស់ ករុណាពេជ្រឆាប់ ជាសះស្បើយ ពីជម្ងឺផងដែរ៕