អ៊ឹម ជីវ៉ា បែកធ្លាយទំនាក់ទំនងតារាស្រីម្នាក់ និង ឯកឧត្តមរដ្ឋមន្រ្តី អានហើយចង់ដាច់ផ្ងារ!

កាលពីប៉ុន្មានម៉ោងមុននេះ ប្រិយមិត្តបានផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លា នៅពេលដែលលោក អ៊ឹម ជីវ៉ា បង្ហោះសារមួយ ដែលមានអត្ថន័យរៀបរាប់ពីទំនាក់ទំនងរបស់តារាស្រីដ៏ល្បីម្នាក់ និង ឯកឯកឧត្តមរដ្ឋមន្រ្តី ដែលក្រោយពីអានខ្លឹមសារ សឹងតែគាំង ដាច់ផ្ងារតែម្ដង។
លោក អ៊ឹម ជីវ៉ា បានរៀបរាប់ថា៖
«សូមផ្ញើជូនតារាស្រីដ៏ល្បីម្នាក់ និងឯកឧត្តមមួយរូប ដែលទំនាក់ទំនងនិងគ្នា កុំលាក់គេទៀតអី !!!
តារាស្រីដ៏ល្បីម្នាក់បានប្រកាសថាមានឯកឧត្តមរដ្ឋមន្រ្តីម្នាក់ជួយចិញ្ចឹមរាល់ខែ ដោយទំនុកបំរុងជាថវិការនិងសម្ភារះ ហើយក៏គេឧស្សាហ៍ឃើញរដ្ឋមន្រ្តីរូបនោះមកសួសុខទុក្ខដល់ផ្ទះតារាស្រីដ៏ល្បីម្នាក់នោះដែរ ពេលដែលតារាស្រីនោះឈឺម្តង ។
តារាស្រីរូបនោះមានកូនពីរនាក់ ហើយកូនទាំងពីរមិនមែនជាកូនរដ្ឋមន្រ្តីរូបនោះឡើយ ហើយថាស្រីរូបនោះក៏បាននិយាយនិងអរគុណរដ្ឋមន្រ្តីថា នាងខ្ញុំ ឈ្មោះ ណយ សំណាង ជាតារាកំប្លែងនិងអាយ៉ៃ សូមថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន និងលោកជំទាវ ដែលបានជួយដល់នាងខ្ញុំពេលនាងខ្ញុំឈឺនិងពេលកូនស្លាប់ ខ្ញុំមានជំងឺបេះដូងមិនអាចថតឬសម្តែងបានទៀតទេ ព្រោះវ័យ៧០ឆ្នាំហើយ ពេលដែលបានឯកឧត្តមនិងលោកជំទាវជួយយ៉ាងដូចនេះគឺនាងខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ទឹកចិត្តសប្បុរសធម៌ដ៏ល្អរបស់ឯកឧត្តមនិងលោកជំទាវធ្វើអោយនាងខ្ញុំចងចាំជារៀងរហូត សូមជូនពរឯកឧត្តមនិងលោកជំទាវមាន សុខភាពល្អរឹងមាំ ជោគជ័យសំរេចគ្រប់ការងារ សូមអរគុណ។
អត្ថបទដោយៈ លោក អុឹម ជីវ៉ា»