សាន សុម៉ាលីកាត់បន្ថយការតុបតែងខ្លួនក្រោយចែកផ្លូវជាមួយសង្សារក្មេង
សាន សុម៉ាលីត្រូវបានទស្សនិកជនគ្រប់ស្រទាប់ស្គាល់យ៉ាងច្បាស់ថាជាតារាសម្តែងជើងចាស់ ដ៏មានទេពកោសល្យ និងបានបាត់មុខពីវិស័យសិល្បៈអស់រយៈពេលជាយូរណាស់មកហើយ។



បន្ទាប់ពីបាត់មុខមួយរយៈនៅក្នុងវិស័យសិល្បៈ សាន សុម៉ាលីត្រូវបានគេដឹងថា មានទំនាក់ទំនង ស្នេហាជាមួយនឹងបុរសម្នាក់ដោយមានវ័យក្មេងជាងអ្នកនាង។


ក៏ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកនាងក៏មានលេចឮដំណឹងថាបានចែកផ្លូវគ្នាជាមួយបុរសក្មេងម្នាក់នោះ ដោយប្រភពមិនបានបង្ហើបពីដើមចងដែលធ្វើឲ្យស្នេហារបស់តារាជើងចាស់រូបនេះឈានទៅដល់ភាពប្រេះស្រាំឡើយ។


យ៉ាងណាមិញបន្ទាប់ពីលេចធ្លាយដំណឹងបែកបាក់ទស្សនិកជនសង្កេតឃើញថាអ្នកនាងមិនបានបង្កើនការតុបតែងខ្លួនដូចពេលមុនៗឡើយ ពោលគឺអ្នកនាងបានតុបតែងខ្លួនជារបៀបមនុស្សចាស់រម្យទម។
គួរបញ្ជាក់ថាអ្នកនាងសាន សុម៉ាលីគឺជាតារាសម្តែងជើងចាស់មួយរូបដែលធ្លាប់ទទួលបានការគាំទ្រ យ៉ាងខ្លាំងពីទស្សនិកជន ជាពិសេសគឺតាមរយៈការសម្តែងជាតួរឯកក្នុងរឿង កាកី៕



ប្រភព៖ star news
សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់