ទឹម រដ្ឋានាំបងប្អូនទៅបង្អួតសម្រស់លើទឹកដីអង្គរ ឃើញហើយមិនសរសើរមិនបាន
បន្ទាប់ពីមានតារាល្បីៗជាច្រើនបាននាំគ្នាទៅបង្ហាញសម្រស់របស់ខ្លួនក្នុងទឹកដីសៀមរាបអង្គររួចមក កញ្ញា ទឹម រដ្ឋា ក៏មិនណយដែរ ពោលគឺនាងបាននាំបងប្អូនរបស់ខ្លួនទៅកាន់ប្រាង្គប្រាសាទខ្មែរ ដើម្បីបង្ហាញសម្រស់ដូចគ្នា។


នៅក្នុងរូបភាពដែលកញ្ញា ទឹម រដ្ឋាបង្ហាញលើបណ្តាញសង្គមហ្វេស ប៊ុកផ្ទាល់ខ្លួនគឺបងប្អូន និងញាតិមិត្តរបស់រដ្ឋាគឺដូចជាមិនមែនអ្នករស់នៅក្នុងប្រទេសខ្មែរឡើយ។ នេះបង្ហាញថានាង ក៏បានចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍នៃប្រទេសកម្ពុជាយើងផងដែរ។


កន្លងមកតារាល្បីៗមួយចំនួនបានមកផ្តិតយករូបភាពដោយអមជាមួយនឹងប្រាង្គប្រាសាទខ្មែរជាលក្ខណៈទោល ក៏ប៉ុន្តែសម្រាប់រដ្ឋាវិញ គឺនាងបានថតរូបជុំគ្នាជាមួយបងប្អូន ដែលវាអាចនឹងក្លាយជា អនុស្សារីយ៍ដ៏ល្អបំផុតសម្រាប់កញ្ញា ទឹមរដ្ឋា ផ្ទាល់។


សព្វថ្ងៃ ទឹម រដ្ឋាគឺជាតារាសម្តែងផង និងជាតារាបង្ហាញម៉ូតផងដោយសារតែរូបរាងអំណោយផល ពីធម្មជាតិ ហើយថ្មីៗនេះដែរ នាង និងគូរស្នេហ៍ក៏លេចធ្លាយរឿងចាស់ទុំទាំងសងខាង ជួបគ្នាផងដែរដែលប្រិយមិត្តគាំទ្រ រដ្ឋាកំពុងតែរង់ចាំដំណឹងល្អក្នុងពេលឆាប់ៗ៕




សិល្ប:ប្រពៃណីខ្មែរ ទទួលបានការគាំទ្រ សាទរនិងស្ញប់ស្ញែងពីប្រជាជពលរដ្ឋបេឡារូសយ៉ាងច្រើនកុះករ..!!
មិនធម្មតា បុរសម្នាក់បង្ហាញពីអារម្មណ៍ពីចរាចរណ៌ដែលគ្មានសណ្តាប់ធ្នាប់